ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសក្នុងផ្ទះបាយទេ ប៉ុន្តែវាជាឱសថធម្មជាតិដ៏អស្ចារ្យដែលមានប្រយោជន៍ពិសេសចំពោះសុខភាពលំពែង និងប្រព័ន្ធភាពស៊ាំទាំងមូល។
យោងតាមប្រភពសារព័ត៌មានបរទេស បានឱ្យដឹងថាអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំពីអត្ថប្រយោជន៍នៃខ្ទឹមសដូចជា៖
- សារធាតុប្រឆាំងមេរោគ: ខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងនឹងមេរោគ និងបាក់តេរីដ៏ខ្លាំងក្លា ដែលជួយការពាររាងកាយពីការឆ្លងជំងឺ។
- ជួយជួសជុលជាលិកា៖ ការទទួលទានខ្ទឹមស (ពិសេសពេលផ្សំជាមួយទឹកឃ្មុំ ឬខ្ទឹមបារាំង) ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយ ជួសជុលជាលិកានៃសរីរាង្គ សំខាន់ៗរួមទាំង លំពែង ផងដែរ។
គន្លឹះសុខភាព៖ ការបន្ថែមខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺជាវិធីសាស្ត្រដ៏សាមញ្ញ និងមានប្រសិទ្ធភាពមួយក្នុងការការពារលំពែងរបស់អ្នកឱ្យដំណើរការបានល្អ និងរក្សារាងកាយឱ្យមានសុខភាពរឹងមាំ៕