សណ្ដែកបណ្ដុះ ថ្វីត្បិតតែមានតម្លៃថោកនិងងាយស្រួលរក ក៏ប៉ុន្តែវាមានអត្ថប្រយោជន៍ដ៏ធំធេងចំពោះប្រព័ន្ធរំលាយអាហារ។
យោងតាមប្រភពសារព័ត៌មានបរទេស បានឱ្យដឹងថាអ្នកជំនាញសុខភាពបានបញ្ជាក់ថា សណ្ដែកបណ្ដុះគឺសម្បូរទៅដោយ៖
- ជាតិសរសៃខ្ពស់៖ ជាតិសរសៃដើរតួជាអ្នកបោសសម្អាតពោះវៀន ដោយជួយ បន្ទន់លាមក និងជួយ បង្ការការទល់លាមក ប្រកបដោយប្រសិទ្ធភាព។
- អង់ស៊ីមជំនួយការរំលាយអាហារ៖ សណ្ដែកបណ្ដុះក៏មានផ្ទុកអង់ស៊ីមធម្មជាតិជាច្រើន ដែលជួយជំរុញការរំលាយអាហារឱ្យកាន់តែល្អប្រសើរ។
គន្លឹះសំខាន់៖ ការបរិភោគសណ្ដែកបណ្ដុះជាប្រចាំ គឺជាវិធីងាយស្រួលបំផុតមួយដើម្បីរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នកឱ្យមានសុខភាពល្អ ដំណើរការរលូន និងជៀសផុតពីបញ្ហាទល់លាមក៕