ជំងឺស្ទះសរសៃឈាមបេះដូង ត្រូវបានគេចាត់ទុកជា «ឃាតករស្ងប់ស្ងាត់» (Silent Killer) ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងពិការភាពដោយមិនដឹងខ្លួន។
យោងតាមមន្ទីរពេទ្យកាល់ម៉ែតក្រើនរំលឹកពី រោគសញ្ញាគ្រោះថ្នាក់បំផុត ដែលអ្នកត្រូវប្រុងប្រយ័ត្ន៖
- ឈឺចុក ឬណែនដើមទ្រូងខ្លាំង
- មានអាការៈថប់ដង្ហើម
- ហត់ភ្លាមៗដោយគ្មានមូលហេតុច្បាស់លាស់
តើអ្នកជាក្រុមប្រឈមមុខខ្ពស់ដែរឬទេ?
រោគសញ្ញាទាំងនេះកាន់តែគ្រោះថ្នាក់ជាពិសេសចំពោះអ្នកដែលមានកត្តាប្រឈមដូចជា៖
- មានវ័យចំណាស់
- មានជំងឺលើសទម្ងន់ / លើសជាតិខ្លាញ់ (កូលេស្តេរ៉ុល)
- ជក់បារី
- មានជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម
- ខ្វះការធ្វើលំហាត់ប្រាណ ឬធ្វើការការិយាល័យអង្គុយយូរម៉ោង
ការអំពាវនាវបន្ទាន់៖
“ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាប្រឈមខាងលើនេះ សូម ប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូងជាបន្ទាន់ ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយការស្លាប់ និងពិការភាពដែលបណ្តាលមកពីជំងឺនេះ៕