តើអ្នកមានអាការៈឈឺចាប់ផ្នែកខាងស្តាំនៃពោះដែរឬទេ?
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានក្រើនរំលឹកពីជំងឺដុំពកសាច់ក្នុងថង់ទឹកប្រមាត់ ដែលជិត ៨០% នៃករណីមិនបង្ហាញរោគសញ្ញា!
ប្រភពដើមនៃដុំពក៖
ដុំពកសាច់ក្នុងថង់ទឹកប្រមាត់ជាង ៦០% កើតឡើងដោយសារការកកផ្ដុំនៃសារធាតុ កូឡេស្តេរ៉ុល ដែលជាធាតុផ្សំរបស់ទឹកប្រមាត់។
រោគសញ្ញាប្រយ័ត្ន៖
ទោះបីជាករណីភាគច្រើនគ្មានអាការៈក៏ដោយ ក៏វាអាចចេញជារោគសញ្ញានៅពេលដុំពកនោះរលាក ឬមានដុំក្រួសលាយឡំជាមួយ (Polypes associés à des calculs vésiculaire)។ រោគសញ្ញាទាំងនោះរួមមាន៖
- ឈឺចាប់ខ្លាំងនៅចុងដង្ហើម ឬ ក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ ហើយចាក់រាលដាលទៅឆ្អឹងស្លាបប្រចៀវផ្នែកខាងស្តាំ។
- មានក្តៅខ្លួនស្រាវស្រាញ ពេលខ្លះអាចមាន ក្អួត ឬចង្អោរ ផងដែរ។
ការអំពាវនាវពីវេជ្ជបណ្ឌិត៖
“សូមមេត្តាទៅពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ដើម្បីយល់ដឹងបន្ថែមពីការតាមដាន និងព្យាបាលជំងឺដុំពកសាច់ក្នុងថង់ទឹកប្រមាត់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕”