តើការចូលបន្ទប់ទឹករបស់អ្នកទាមទារការប្រឹងច្របាច់ខ្លាំងៗមែនទេ? បើលោកអ្នកមានទម្លាប់នេះ នោះលោកអ្នកកំពុងប្រឈមនឹងហានិភ័យសុខភាពដ៏គ្រោះថ្នាក់បំផុតដែលអាចគំរាមកំហែងដល់អាយុជីវិត។
យោងតាមការការចុះផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថាការដាក់សម្ពាធលើសលប់លើរាងកាយអំឡុងពេលបញ្ចេញលាមក មិនមែនគ្រាន់តែជាបញ្ហាពោះវៀននោះទេ តែវាជាកំហុសដ៏ធំដែលនាំឲ្យមានផលវិបាក ៦ យ៉ាងដូចខាងក្រោម៖
១. គ្រោះថ្នាក់ដល់អាយុជីវិត៖ ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង
ការសង្កត់ដង្ហើមនិងរឹតបន្តឹងខ្លាំង ធ្វើឲ្យ សម្ពាធឈាមកើនឡើងភ្លាមៗ។ ចំពោះអ្នកមានជំងឺលើសឈាម ឬជំងឺបេះដូង ការកើនឡើងនេះអាចបង្កឲ្យមានភាពអាសន្នដូចជា ដាច់សរសៃឈាមខួរក្បាល ឬ គាំងបេះដូង ភ្លាមៗក្នុងបន្ទប់ទឹក។
២. មូលហេតុនាំមុខនៃជំងឺឬសដូងបាត
ការប្រឹងច្របាច់លាមកជាប្រចាំ បង្កើនសម្ពាធយ៉ាងខ្លាំងទៅលើសរសៃវ៉ែននៅក្នុងរន្ធគូថ ធ្វើឲ្យសរសៃទាំងនោះហើម និងប៉ោងចេញជាជំងឺឬសដូងបាត ដែលបណ្តាលឲ្យឈឺចាប់ រមាស់ និងហូរឈាម។
៣. លៀនរន្ធគូថនិងចុះខ្សោយសាច់ដុំអាងត្រគាក
- លៀនរន្ធគូថ: ការរឹតបន្តឹងរ៉ាំរ៉ៃអាចធ្វើឲ្យ ជញ្ជាំងរន្ធគូថលេចចេញមកក្រៅ តាមរយៈរន្ធគូថ ដែលទាមទារអន្តរាគមន៍វេជ្ជសាស្ត្រ។
- សាច់ដុំអាងត្រគាកខ្សោយ: សម្ពាធញឹកញាប់ធ្វើឲ្យសាច់ដុំជាន់អាងត្រគាកចុះខ្សោយ ដែលអាចនាំឲ្យមានបញ្ហា នោមទាស់។
៤. បង្កើតថង់ប៉ោងក្នុងពោះវៀនធំ
ការសង្កត់ខ្លាំងបង្កើតសម្ពាធខ្ពស់នៅក្នុងពោះវៀនធំ បណ្តាលឲ្យផ្នែកខ្លះនៃជញ្ជាំងពោះវៀនប៉ោងចេញជាថង់តូចៗ។ ថង់ទាំងនេះងាយរលាក និងបង្កជាការឈឺពោះធ្ងន់ធ្ងរ។
៥. អាការៈវិលមុខ ធីងធោង រហូតដល់ដួលសន្លប់
បាតុភូត Valsalva Maneuver ធ្វើឲ្យលំហូរឈាមទៅកាន់បេះដូងថយចុះ ហើយលំហូរឈាមទៅខួរក្បាលក៏ថយតាមនោះដែរ។ លទ្ធផលគឺធ្វើឲ្យអ្នកមានអាការៈ វិលមុខ ធីងធោង ឬអាចដួលសន្លប់ បាន ជាពិសេសនៅពេលផ្លាស់ប្តូរឥរិយាបថ។
ដំណោះស្រាយពីអ្នកជំនាញ៖ គន្លឹះសង្គ្រោះជីវិត
ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរខាងលើ សូមកែប្រែទម្លាប់បន្ទោបង់របស់អ្នកភ្លាមៗ៖
- ជាតិសរសៃ: ត្រូវទទួលទានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិសម្បូរជាតិសរសៃ ដើម្បីធ្វើឲ្យលាមកទន់។
- ទឹក: ពិសាទឹកឲ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ។
- កុំអង្គុយយូរ: កុំអង្គុយនៅក្នុងបង្គន់លើសពី ១០ ទៅ ១៥ នាទី។
កុំទុកឲ្យការទល់លាមករ៉ាំរ៉ៃក្លាយជាឃាតករលាក់មុខរបស់អ្នក!