សូមមាតាបិតា-អាណាព្យាបាលកុមារតូចៗ ប្រុងប្រយ័ត្ន និងមើលថែកូនចៅឲ្យបានល្អ ពេលក្មេងតូចៗលេងជាមួយ គ្រាប់ពណ៌រីករាយ ។ នេះបើយោងតាមផេក Dr. Beat Richner បានប្រកាសនាថ្ងទី៤ ខែតុលា ឆ្នាំ២០២៥
ពេលក្មេងតូចៗលេងជាមួយ គ្រាប់ពណ៌រីករាយនេះប្រឈមនឹងការអាចស្លាក់ចូលក្នុងមាត់ធ្លាក់ចូលដល់ក្រពះ-ពោះវៀន ដែលគ្រាប់ពណ៌រីកនេះនឹងពង្រីកខ្លួន កាន់តែធំពេលត្រូវទឹក ហើយបណ្តាលឲ្យស្ទះពោះរៀន និងអាចឲ្យគ្រោះថ្នាក់ហូរឈាមក្នុងក្រពះពោះវៀនផងដែរ ។
នៅពេលលេបចូលដោយចៃដន្យ នឹងស្ទះពោះវៀន ហើយត្រូវធ្វើការវះកាត់ពោះវៀន ដើម្បីយកគ្រាប់រីកនោះ ។ ក្នុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានទទួលកុមារតូចៗអាយុពី១-៣ឆ្នាំ ចំនួន៧នាក់ ដែលមានបញ្ហាស្ទះពោះវៀន បណ្តាលមកពីការលែងគ្រាប់ពណ៌រីក ហើយស្លាក់ចូលក្នុងក្រពះពោះវៀន ដែលត្រូវធ្វើការវះកាត់ចោះពោះវៀន និងកាឆ្លុះបំបែកទាញយកតាមអង់ដូស្កូប ៕