ប្រសិនបើអ្នកកំពុងជួបបញ្ហា ទល់លាមក ហើមពោះ ឬចង់ពង្រឹងភាពស៊ាំរបស់រាងកាយទាំងមូល ដំណោះស្រាយអាចស្ថិតនៅក្នុងបន្លែមួយប្រភេទដែលអ្នកញ៉ាំរាល់ថ្ងៃ៖ នោះគឺ ស្ពៃក្តោប!
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា
អ្នកជំនាញអាហារូបត្ថម្ភបានលើកឡើងថា ស្ពៃក្តោបគឺជា “ដង្ហើមជីវិត” ពិតប្រាកដសម្រាប់ប្រព័ន្ធរំលាយអាហារ ដោយសារវាផ្ទុកជាតិសរសៃទាំងពីរប្រភេទ ដែលផ្តល់ផលប្រយោជន៍ចំពោះពោះវៀនដូចខាងក្រោម៖
១. ជាតិសរសៃមិនរលាយ: «អំបោស» សម្អាតផ្លូវបន្ទោបង់
ស្ពៃក្តោបសំបូរទៅដោយជាតិសរសៃមិនរលាយ ដែលជាប្រភេទកាបូអ៊ីដ្រាតដែលរាងកាយមិនរំលាយ ប៉ុន្តែមានតួនាទីសំខាន់បំផុតក្នុងការបញ្ចូនកាកសំណល់៖
- សម្រួលលាមក: ជាតិសរសៃនេះធ្វើការដូចជា «អំបោសធម្មជាតិ» ដោយបង្កើនបរិមាណ និងបន្ទន់លាមក ជួយឲ្យលាមកងាយស្រួលធ្វើចលនាក្នុងពោះវៀន។
- បន្ទោបង់ទៀងទាត់: ផលវិបាកគឺជួយសម្រួលដល់ដំណើរការ បន្ទោបង់ឲ្យមានភាពទៀងទាត់ បញ្ចប់បញ្ហាទល់លាមកដ៏រ៉ាំរ៉ៃ។
២. ជាតិសរសៃរលាយ: «ចំណី» ចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀន
លើសពីនេះ ស្ពៃក្តោបក៏ផ្ទុកជាតិសរសៃរលាយ ដែលមានលក្ខណៈជា Prebiotics សម្រាប់ចិញ្ចឹមមេរោគល្អក្នុងពោះវៀន៖
- បង្កើនភាពស៊ាំ៖ ការកើនឡើងនៃបាក់តេរីល្អ មិនត្រឹមតែជួយឲ្យពោះវៀនដំណើរការល្អទេ តែថែមទាំង ពង្រឹងប្រព័ន្ធភាពស៊ាំ របស់រាងកាយទាំងមូលផងដែរ។
- ផលិតវីតាមីន: បាក់តេរីល្អជួយ ផលិតសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាវីតាមីន K2 និងវីតាមីន B12 ដែលចាំបាច់សម្រាប់សុខភាពទូទៅ។
សេចក្តីសន្និដ្ឋាន: ដើម្បីដកប្លុក និងសម្អាតពោះវៀន ព្រមទាំងពង្រឹងប្រព័ន្ធការពារខ្លួនពីខាងក្នុង ស្ពៃក្តោបគឺជាជម្រើសដ៏ល្អបំផុត។ អ្នកអាចបញ្ចូលស្ពៃក្តោបក្នុងរបបអាហារប្រចាំថ្ងៃ តាមរយៈការញ៉ាំជាសាឡាត់ ឬស្ងោរ ដើម្បីទទួលបានប្រសិទ្ធភាពដ៏អស្ចារ្យនេះ៕