ឪពុកម្តាយដែលមានកូនកើតជំងឺឆ្គួតជ្រូកប្រហែលជាមានការងារបន្ថែមជាមួយទៀតក្នុងការថែរក្សាកូនឲ្យមានសុវត្ថិភាពក្នុងពេលគេទៅរៀននៅសាលា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខ្ញុំសូមណែនាំអំពីវិធីសាស្រ្តខ្លះៗដូចខាងក្រោមនេះ៖
- បង្កើតជាគម្រោងសកម្មភាពមួយដើម្បីគ្រូនៅតាមសាលាដឹងជាផ្លូវការថា ត្រូវធ្វើអ្វីនៅពេលមានការប្រកាច់ ឬហេតុការណ៍បន្ទាន់ដែលស្រដៀងគ្នាកើតឡើង
- ស្វែងរកនូវកម្មវិធីរៀនសូត្រដើម្បីជួយកូនដែលប្រកាច់សម្រាប់ផ្តល់ឲ្យបុគ្គលិកនៅតាមសាលារៀន
- ចូរនិយាយជាមួយនាយកសាលាដើម្បីផ្តល់នូវកម្មវិធីអប់រំ និងជួយដល់សិស្សផ្សេងទៀតយល់ដឹងអំពីជំងឺនេះផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូលរួមក្រុមគាំទ្រ ដែលអាចជួយឪពុកម្តាយយល់ដឹងកាន់តែច្បាស់លើបញ្ហានានាដូចជា ការបើកបរ ការណាត់ជួប ការប្រើថ្នាំ និងការគ្រប់គ្រងស្រ្តេស៕