តើអ្នកកំពុងជួបបញ្ហាក្រោកទៅបត់ជើងតូចនៅពេលយប់ញឹកញាប់រហូតរំខានដំណេកមែនទេ? បញ្ហានេះមិនគួរមើលរំលងឡើយ ព្រោះវាជាសញ្ញាប្រកាសអាសន្នដ៏ចម្បងមួយនៃ ជំងឺក្រពេញប្រូស្តាតរីកធំ ដែលជាជំងឺទូទៅកើតលើបុរសភាគច្រើនចាប់ពីវ័យ ៥០ ឆ្នាំឡើងទៅ។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត នាពេលកន្លងមក
បានបង្ហាញថា ជំងឺក្រពេញប្រូស្តាតរីកធំនេះ មិនត្រឹមតែរំខានដល់ការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ តែថែមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរដល់អាយុជីវិតទៀតផង។
ការសិក្សាបញ្ជាក់ថា មូលហេតុកើតឡើងដោយសារភាពមិនស្មើគ្នារវាងអ័ម៉ូន Androgéne និង Oestrogéne នៅក្នុងក្រពេញប្រូស្តាត។
ចំពោះរោគសញ្ញាមាន២ក្រុមធំៗ៖
១) រោគសញ្ញាស្ទះ
- នោមតក់ៗ
- នោមដាច់ នោមដាច់
- ពិបាកនោមពេលប្រឹងនោមដំបូង
- កម្លាំងទឹកនោមចេញខ្សោយ (ទឹកនោមធ្លាក់ជិតជើង)
២) រោគសញ្ញារំខាន - មានទឹកនោមហៀរចេញសើមៗរហូត
- នោមញឹកទាំងពេលថ្ងៃ និងពេលយប់ (រំខានដល់ដំណេក)
ចំណែកផលវិបាក៖
- នោមឈាម
- នោមលែងចេញ
- ខ្សោយតម្រងនោម
- រលាកផ្លូវបង្ហូរនោម និងក្រពេញប្រូស្តាត៕