ការវិលមុខម្តងម្កាលមិនគួរណាជាបញ្ហាធំដុំដែលគួរបារម្ភឡើយ។ ប៉ុន្តែបើសិនជាអ្នកមានអារម្មណ៍បែបនេះញឹកញាប់ ហើយវាចាប់ផ្តើមរំខានដល់ជីវិតប្រចាំថ្ងៃ អ្នកប្រហែលជាមានបញ្ហាតុល្យភាពរាងកាយហើយ។ ប្រជាជនអាមេរិកច្រើនជាង ៤០ភាគរយ តែងទៅជួបពេទ្យព្យាបាលដោយសារតែការវិលមុខម្តងម្កាលក្នុងជីវិត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះមូលហេតុញឹកញាប់នៃការវិលមុខអាចជាការបង្ករោគនៅត្រចៀក របួសនៅក្បាល ការប្រើប្រាស់ថ្នាំ និងខ្សោយសម្ពាធឈាម។ ចូរទៅជួបគ្រូពេទ្យបើសិនជា៖
- អ្នកឧស្សាហ៍មានអារម្មណ៍វិលមុខ
- អ្នកមានអារម្មណ៍ដូចខ្លួនកំពុងតែធ្វើចលនាខណៈពេលអ្នកកំពុងតែឈរ ឬអង្គុយហ្នឹង
- អ្នកបាត់បង់តុល្យភាព និងដួល
- មានអារម្មណ៍ថាអ្នកកំពុងតែដួល
- មានអារម្មណ៍ថាធីងធោង ឬចង់សន្លប់
- ភ្នែកមើលឃើញព្រឹល(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បាត់បង់អារម្មណ៍ដឹងពេលវេលា កន្លែង ឬសម្គាល់អ្វីមួយបាន៕