ជំងឺលើសឈាម (Hypertension) ត្រូវបានគេចាត់ទុកថាជា «ឃាតកលាក់មុខ» (Silent Killer) ដោយសារតែលក្ខណៈពិសេសរបស់ជំងឺនេះ គឺមិនមានរោគសញ្ញាជាក់លាក់ណាមួយបង្ហាញឱ្យដឹងមុនឡើយក្នុងដំណាក់កាលដំបូងឡើយ ។
ជាងទៀតជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជាការកើនឡើងនៃសំពាធឈាមលើសពីកំរិតធម្មតា ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល ។
ក្នុងចំណោមអ្នកជំងឺមួយចំនួន ដែលមានការប្រែប្រួលសម្ពាធឈាមឡើងខ្ពស់ អាចមានអាការៈដូចជា ៖
ជាទូទៅ មនុស្សភាគច្រើនដែលកើត ជំងឺលើសឈាមមិនមានស្តែងចេញជារោគសញ្ញាផ្សេងៗទេ បើទោះបីជាសម្ពាធឈាមឡើងខ្ពស់ដល់កំរិតធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិតក៏ដោយ ។ ការដែលមិនមានរោគសញ្ញានេះ ទើបធ្វើអោយគេ ហៅជំងឺលើសឈាមថា ឃាតករសំងាត់ ។ ក៏ប៉ុន្តែមានអ្នកជំងឺលើសឈាមមួយចំនួនតូចអាចមានរោគសញ្ញាដូចជា:
– ឈឺក្បាល
– រោយកញ្ជឹងក
– វិលមុខ
– ស្រវាំងភ្នែក
– ឈាមច្រមុះ ជាដើម។
ចំពោះអាការៈធ្ងន់ធ្ងរ ឬវិបត្តិលើសសម្ពាធឈាម (Hypertensive Crisis)
នៅពេលសម្ពាធឈាមឡើងដល់កម្រិតគ្រោះថ្នាក់បំផុត ដែលតម្រូវឱ្យទៅមន្ទីរពេទ្យភ្លាមៗ អាចមានរោគសញ្ញាដូចជា ៖ រោគសញ្ញាទាំងនេះបង្ហាញថា សរីរាង្គសំខាន់ៗដូចជា បេះដូង ខួរក្បាល តម្រងនោម និងភ្នែក កំពុងរងការបំផ្លាញធ្ងន់ធ្ងរ ។
-ឈឺទ្រូង ឬសម្ពាធទ្រូងខ្លាំង។
-ដង្ហើមខ្លី ឬពិបាកដកដង្ហើម។
-ចង្វាក់បេះដូងលោតមិនប្រក្រតី (ញ័រទ្រូង)។
-ភាពច្របូកច្របល់ ឬផ្លាស់ប្តូរស្ថានភាពផ្លូវចិត្ត ។
-ភាពទន់ខ្សោយ ឬស្ពឹកភ្លាមៗ (ជាពិសេសនៅផ្នែកម្ខាងនៃរាងកាយ ដែលជាសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល)។
-ចង្អោរ ឬក្អួត។