ការរលាកក្រពះ កើតឡើងក្នុងទម្រងជាច្រើន ហើយក៏មានមូលហេតុរបស់វាច្រើនណាស់ដែរ ។ អ្នកខ្លះ ឥទ្ធិពលនៃការរលាកក្រពះនឹងបាត់ទៅវិញដោយខ្លួនឯង ខណៈពេលដែលខ្លះទៀតអាចបន្តរហូតដល់ទៅជាដំបៅ និងបញ្ហានៃការរំលាយអាហារផ្សេងៗទៀតផង ។
យ៉ាងណាមិញ អ្នកក៏ត្រូវតែដឹងថា អ្វីទៅដែលធ្វើឲ្យមានជំងឺនេះ ដូច្នេះអ្នកនឹងដឹងថា គួរកត់សម្គាល់អាហារអ្វីដែលគួរញ៉ាំ និងមិនគួរញ៉ាំហើយ ដើម្បីបង្ការកុំឲ្យរឿងនេះកើតម្តងទៀតដែរ ។ ខាងក្រោមនេះ គឺជារបបអាហារ ពិសេសសម្រាប់អ្នកដែលកំពុងតែមានជំងឺរលាកក្រពះ៖
អាហារមានជាតិសរសៃខ្ពស់
បើសិនជាអ្នកចង់បន្ថយ ឬបង្ការការរលាកក្រពះទៀត អ្នកត្រូវតែបន្ថែមអាហារណាដែលសម្បូរជាតិសរសៃក្នុងរបបអាហារប្រចាំថ្ងៃ។ ជាតិសរសៃអាចជួយបំបាត់ដំណើរការរំលាយអាហារ ខណៈពេលដែលវាបន្ថយការរលាកលើភ្នាស់ក្រពះផង។ ការញ៉ាំអាហារសម្បូរជាតិសរសៃអាចជួយលាងសម្អាតសារធាតុពុលជាច្រើនក្នុងប្រព័ន្ធរំលាយអាហារផងដែរ។
ប្រូបាយអូទិច
ប្រភេទមួយផ្សេងទៀតនៃអាហារដែលអ្នកគួរតែបន្ថយក្នុងរបបអាហារ គឺប្រូបាយអូទិច។ រឿងនេះចូរគិតទៅដល់យ៉ាអួ និងគីមឈី ព្រោះវាជាអាហារដ៏ល្អមួយសម្រាប់ជម្រុញដល់មុខងារប្រព័ន្ធរំលាយអាហារ។ ជីវជាតិដែលវាមានអាចផ្តល់នូវបាក់តេរីល្អៗដល់ពោះវៀនដើម្បីធ្វើការកាន់តែល្អ។
អាហារមានជាតិខ្លាញ់ទាប
អាហារមានជាតិខ្លាញ់ទាបដូចជា ត្រី និងសាច់មាន់ ជាពិសេសទ្រូងមាន់ មានសារធាតុប្រឆាំងនឹងការរលាក ដូច្នេះវាអាចការពារភ្នាស់របស់ក្រពះមិនឲ្យរលាកបាន ។
សូមបញ្ជាក់ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសរំលាយអាហារ ដើម្បីទទួលបានការណែនាំរបបអាហារដែលសមស្របតាមស្ថានភាពសុខភាពជាក់ស្តែងរបស់អ្នក ៕