សម្រាប់អ្នកជំងឺដែលតម្រងនោមមានដំណើរការថយចុះយ៉ាងធ្ងន់ធ្ងរ ការត្រួតពិនិត្យរបបអាហារគឺមិនអាចខ្វះបានឡើយ! ការធ្វេសប្រហែសលើអាហារអាចនាំឲ្យមានវិបត្តិចរាចរធ្ងន់ធ្ងរ ដូចជា ការឡើងសម្ពាធឈាមភ្លាមៗ ហើមសួត ឬចលនាបេះដូងមិនប្រក្រតី ដែលគំរាមកំហែងដល់ជីវិត។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងនេះ អ្នកត្រូវតែចៀសវាងអាហារទាំង ៤ ក្រុមនេះ៖
១. ជាតិសូដ្យូម (អំបិល)៖ ត្រូវតែកាត់បន្ថយជាបន្ទាន់!
ការលើសជាតិអំបិលធ្វើឲ្យរាងកាយទប់ជាតិទឹក ដែលបង្កើនសម្ពាធឈាម និងបន្ទុកដល់បេះដូង។
- កម្រិតកំណត់៖ មិនត្រូវទទួលទានអំបិល លើសពី ៥ ក្រាម ក្នុងអាហារសរុបប្រចាំថ្ងៃ។
- អាហារដែលត្រូវជៀសវាងដាច់ខាត៖ អាហារប្រៃខ្លាំងដូចជា ប្រហុក, ផ្អក, ឆៃប៉ូវ, ត្រីងៀត, និងគ្រឿងទេសប្រៃគ្រប់ប្រភេទ។
២. ប៉ូតាស្យូម៖ គ្រោះថ្នាក់ដល់បេះដូង!
ការកើនឡើងប៉ូតាស្យូមក្នុងឈាម គឺជាគ្រោះថ្នាក់លាក់កំបាំង ដែលអាចបង្កឲ្យមានវិបត្តិចង្វាក់បេះដូងចំពោះអ្នកជំងឺខ្សោយតម្រងនោម។
- ផ្លែឈើដែលត្រូវប្រយ័ត្ន៖ ទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើពិសេស ចេក, ក្រូច, ផ្លែបឺរ, និងផ្លែដូង ជាដើម។ (សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតកំណត់)
៣. ផូស្វ័រ៖ គំរាមកំហែងដល់ឆ្អឹង!
នៅពេលតម្រងនោមខ្សោយ ផូស្វ័រមិនអាចច្រោះចេញបានត្រឹមត្រូវ ដែលអាចប៉ះពាល់ដល់សុខភាពឆ្អឹង និងសរសៃឈាម។
- ការគ្រប់គ្រង៖ ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុផូស្វ័រខ្ពស់។
៤. ខ្លាញ់ប្រភពពីសត្វ
- កាត់បន្ថយ: ត្រូវកាត់បន្ថយការទទួលទានខ្លាញ់ដែលមានប្រភពពីសត្វ ដើម្បីការពារកុំឲ្យមានបញ្ហាកូលេស្តេរ៉ូល និងជួយឲ្យសុខភាពសរសៃឈាមបេះដូងកាន់តែល្អប្រសើរ។
ដំបូន្មានជីវិត៖ ការអនុវត្តរបបអាហារត្រឹមត្រូវ គឺជាការព្យាបាលមួយផ្នែកដ៏សំខាន់។ សូមអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងពិគ្រោះជាមួយអ្នកជំនាញអាហារូបត្ថម្ភជាប្រចាំ ដើម្បីរស់នៅបានយូរអង្វែងជាមួយជំងឺនេះ!
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត