ដំឡូងជ្វា គឺជាអាហារដែលយើងធ្លាប់ស្គាល់ ងាយស្រួលរក ហើយមានតម្លៃថោកទៀតផង! រសជាតិផ្អែមឆ្ងាញ់របស់វា មិនមែនគ្រាន់តែផ្តល់ភាពរីករាយដល់ការញ៉ាំនោះទេ តែវាលាក់បាំងនូវអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់ ទារកក្នុងផ្ទៃ!
ដំឡូងជ្វាមានសារធាតុចិញ្ចឹមដ៏សំខាន់ជំនួយក្នុងពេលពពោះ!
ម៉ាក់ៗដែលកំពុងពពោះគួរតែបញ្ចូលដំឡូងជ្វាទៅក្នុងរបបអាហារប្រចាំថ្ងៃឲ្យបានច្រើន ព្រោះវាជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ការលូតលាស់របស់គភ៌៖
- សម្បូរបេតាការ៉ូទីន: ដំឡូងជ្វាជាឃ្លាំងផ្ទុកនូវសារធាតុ Beta-Carotene ដែលរាងកាយនឹងបំលែងទៅជា វីតាមីន A។ វីតាមីន A គឺចាំបាច់បំផុតសម្រាប់ការលូតលាស់កោសិកា ភ្នែក ឆ្អឹង និងប្រព័ន្ធភាពស៊ាំរបស់ទារក។
- ជាតិសរសៃខ្ពស់: ជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយបញ្ហា ទល់លាមក ដែលតែងកើតមានចំពោះស្ត្រីមានផ្ទៃពោះ។
- វីតាមីន និងសារធាតុរ៉ែ៖ ដំឡូងជ្វាក៏ផ្ទុកនូវវីតាមីន C, ជាតិដែក, និង អាស៊ីដហ្វូលិក ដែលចាំបាច់បំផុតក្នុងការបង្ការបញ្ហានៃប្រព័ន្ធប្រសាទទារក។
ដំបូន្មានម៉ាក់ៗ: សូមចាប់ផ្តើមបន្ថែមដំឡូងជ្វាទៅក្នុងមុខម្ហូបប្រចាំថ្ងៃរបស់អ្នកឥឡូវនេះ! វាមិនត្រឹមតែល្អសម្រាប់សុខភាពម្តាយទេ តែវាជាការបណ្តាក់ទុនដ៏ល្អបំផុតសម្រាប់អនាគតសុខភាពរបស់កូនតូចក្នុងផ្ទៃរបស់អ្នក!
(ប្រភព៖ បរទេស)