ការរមាស់លិង្គមិនថាបង្កឡើងដោយជំងឺឆ្លងឬអត់ទេ វាអាចមានលក្ខណៈធ្ងន់ធ្ងរខ្លាំង រហូតដល់រំខានដល់ការរស់នៅប្រចាំថ្ងៃទៀតក៏មានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុដែលអាចនាំឲ្យរមាស់លិង្គច្រើនជាងគេនោះមានដូចជា៖
- ជំងឺប៉េសបង្កឡើងដោយវីរុស HPV
- ជំងឺ Lichen Nidus ជាការរលាកស្បែក និងបង្កជាពកតូចៗនៅរាងកាយ និងលិង្គផង
- មេរោគផ្សិត Candidiasis
- ជំងឺឬសនៅប្រដាប់ភេទ
- ជំងឺ Lichen Planus និងស្រែង
- ជំងឺ Scabies
- ជំងឺរលាកស្បែក
- ការរលាកក្បាលលិង្គ
- ការដុះរោមកប់ក្នុងស្បែកលិង្គ
- ការរលាកបង្ហួរនោម
ការអេសអាចជួយបំបាត់ការរមាស់នៅលិង្គបាន ប៉ុន្តែវាប្រហែលជាអាចជួយបានត្រឹមតែបណ្តោះអាសន្នប៉ុណ្ណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហើយបើសិនជាអ្នកអេសខ្លាំងពេក វាអាចបង្កជារបួសដល់ស្បែក និងបង្ករោគបាន។ ការព្យាបាលដោយខ្លួនឯងមួយចំនួនអាចជួយបំបាត់ការរមាស់ និងរលាកបានដូចជា៖
ស្អំទឹកត្រជាក់
វិធីនេះអាចជួយបំបាត់ការរមាស់ដោយសារតែជំងឺ Scabies រលាកស្បែក ឬការដុះរោមកប់ក្នុងស្បែកបាន។ ចូរស្អំទឹកត្រជាក់ ឬកន្សែងត្រជាក់នៅលើលិង្គពី ៥ ទៅ ១០នាទី ឬស្អំទឹកកក់នៅក្នុងកន្សែងពោះគោ។ ភាពត្រជាក់នឹងអាចបំបាត់ការរលាកបង្កឡើងដោយការរលាកក្បាលលិង្គ ឬបង្ហួរនោមដែរ។
លាបទឹកខ្មេះផ្លែប៉ោម
បើសិនជាជំងឺស្រែងធ្វើឲ្យអ្នករមាស់លិង្គ ទឹកខ្មេះផ្លែប៉ោមប្រហែលជាអាចជួយបញ្ឈប់ការរមាស់ និងរលាកបាន។ ចូរលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតា ហើយយកវាមកលាបលិង្គផ្ទាល់តែម្តង បន្ទាប់មកចាំជម្រះវាចេញវិញនៅពេលស្ងួត។ មិនត្រូវលាបទឹកខ្មេះផ្លែប៉ោមឡើយបើសិនស្បែកមានការប្រេះរហែក ឬមានការរលាក។
អ្នកប្រហែលជាត្រូវការប្រើក្រែមលាបបន្ថែមហើយបើសិនជាការព្យាបាលដោយខ្លួនឯងខាងលើមិនមានប្រសិទ្ធភាពទេ។ ប្រភេទថ្នាំដែលត្រូវប្រើអាស្រ័យទៅតាមមូលហេតុនៃការរមាស់លិង្គដែរ។ ជម្រើសនៃការព្យាបាលអាចមានដូចជា៖
- ថ្នាំផ្សះ (បំបាត់ការបង្ករោគដែលជាបាក់តេរីលើស្បែក)
- ក្រែមប្រភេទ Steorids និង Hydrocortisone (បំបាត់ការរមាស់ស្បែក ក្រហមស្បែក និងរលាកស្បែក)
- ថ្នាំប្រឆាំងមេរោគផ្សិត
- ថ្នាំប្រឆាំងអាឡែហ្ស៊ី។
មូលហេតុនៃការរមាស់លិង្គខ្លះគឺមិនត្រូវការទៅជួបពេទ្យព្យាបាលទេ។ ឧទាហរណ៍ ការដុះរោមកប់ក្នុងស្បែក វានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលប្រហែល ១សប្តាហ៍។ ការរមាស់ ក្រហម និងរលាកដោយសារតែការរលាកស្បែក ប្រហែលជាបាត់ទៅវិញនៅពេលដែលអ្នកលែងប៉ះពាល់នឹងសារធាតុបង្កអាឡែហ្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺខ្លះប្រហែលជាមិនបាត់ទៅវិញដោយមិនបានព្យាបាលឡើយ។
ចូរទៅជួបគ្រូពេទ្យបើសិនជាការរមាស់លិង្គមានលក្ខណៈធ្ងន់ធ្ងរ ឬមិនព្រមធូរស្រាលសោះ ឬមានជាប់ទាក់ទងនឹងអាការៈផ្សេងៗទៀតដូចជា ហូរទឹករំអិល ពងបែក ឈឺចាប់ ឬឡើងកន្ទួល៕