ការឈឺក្បាលមិនមែនសុទ្ធតែជាជំងឺតូចតាចដែលគ្រាន់តែលេបថ្នាំបាត់នោះទេ។ ការឈឺចាប់ដែលកើតឡើងតែម្ខាង (ខាងស្តាំ) នៃក្បាល អាចជារោគសញ្ញាដ៏ច្បាស់លាស់នៃការវាយលុកនៃជំងឺសរសៃប្រសាទធ្ងន់ធ្ងរ!
១. ជំងឺគ្រោះថ្នាក់ដែលត្រូវបានផ្សារភ្ជាប់នឹងការឈឺក្បាលខាងស្តាំ
ការឈឺក្បាលខាងស្តាំជាញឹកញាប់ត្រូវបានភ្ជាប់ទៅនឹងជំងឺឈឺក្បាលប្រកាំង ។ ទោះជាយ៉ាងណាក៏ដោយ វាក៏អាចជាសញ្ញាព្រមានដំបូងនៃបញ្ហាធ្ងន់ធ្ងរផ្សេងទៀតដូចជា៖
- ឈឺក្បាលប្រកាំង: ជាញឹកញាប់បង្កការឈឺចាប់ញាប់ញ័រ ឬចាក់ចុកនៅម្ខាងក្បាល អមដោយចង្អោរ រសើបនឹងពន្លឺ/សំឡេង។
- ឈឺក្បាលសរសៃប្រសាទ: បង្កការឈឺចាប់នៅខាងក្រោយក និងបាញ់មកក្បាល ដែលអាចបណ្តាលមកពីរបួស ឬមេរោគ។
- ដុំសាច់ក្នុងខួរក្បាល: ក្នុងករណីកម្រ ឬធ្ងន់ធ្ងរ ការឈឺក្បាលជាប់លាប់ ឬកាន់តែខ្លាំងនៅម្ខាង អាចជាសញ្ញានៃដុំសាច់ ឬបញ្ហាសរសៃឈាមខួរក្បាល។
- របួសក្បាល៖ ផលវិបាកយូរអង្វែងពីការរងរបួសក្បាលពីមុន។
២. កត្តាហានិភ័យ ៦ យ៉ាងដែលអាចបង្កឲ្យមានការឈឺក្បាលខាងស្តាំ
ប្រសិនបើអ្នកមានកត្តាហានិភ័យទាំងនេះ អ្នកទំនងជាងាយនឹងជួបប្រទះការឈឺចាប់នៅផ្នែកខាងស្តាំនៃក្បាល៖
- ការចម្លងហ្សែន: ប្រសិនបើមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺឈឺក្បាលប្រកាំង ឬឈឺក្បាលរ៉ាំរ៉ៃ អ្នកមានហានិភ័យខ្ពស់។
- ភាពតានតឹង និងអស់កម្លាំង: ស្ត្រេសផ្លូវចិត្ត និងការគេងមិនគ្រប់គ្រាន់ គឺជាកត្តាបង្កដ៏ចម្បងដែលធ្វើឲ្យសរសៃឈាមតានតឹង។
- អាកាសធាតុប្រែប្រួល: ការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង (ក្តៅពេក ឬត្រជាក់ពេក) អាចជាកត្តាជំរុញឲ្យមានការឈឺក្បាល។
- ការផ្លាស់ប្តូរអ័រម៉ូន: ជាពិសេសចំពោះស្ត្រី, ការប្រែប្រួលអ័រម៉ូនមុន ឬអំឡុងពេលមករដូវ, មានផ្ទៃពោះ, ឬអស់រដូវអាចបង្កឲ្យមានការឈឺក្បាល។
- អាឡែស៊ី និងបញ្ហាសុខភាព: បញ្ហាអាឡែស៊ី, របួសក្បាល, ឬវត្តមានដុំសាច់។
- ទម្លាប់អាក្រក់: ការផឹក គ្រឿងស្រវឹង (ជាពិសេសស្រាក្រហម) និងការ ជក់បារី សុទ្ធសឹងតែអាចបង្កឲ្យមានការឈឺចាប់។
ដំបូន្មានសំខាន់: ការឈឺក្បាលដែលកើតឡើងញឹកញាប់, ឈឺខ្លាំងខុសធម្មតា, ឬអមដោយរោគសញ្ញាដូចជា ចង្អោរ វិលមុខ និងស្ពឹកស្រពន់ មិនមែនជាបញ្ហាតូចតាចនោះទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យសរសៃប្រសាទជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ និងទទួលការព្យាបាលសមស្រប!
(ប្រភព៖ បរទេស)