ជំងឺមហារីកសុដន់ គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរដែលកើតឡើងដោយសារកោសិកានៅក្នុងសុដន់មានការប្រែប្រួលខុសធម្មតា។
តាមការសិក្សាជាច្រើនបានបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម៨នាក់ អាចកើតជំងឺនេះក្នុងជីវិតរបស់ពួកគេ ។ ជំងឺនេះអាចរាលដាលទៅផ្នែកផ្សេងៗនៃរាងកាយ ប្រសិនបើមិនត្រូវបានព្យាបាលទាន់ពេលវេលា ។
មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសនាពេលកន្លងមកថា វិធីបង្ការជំងឺមហារីកសុដន់មានដូចជា ៖
១. ការពិនិត្យសុដន់ជាប្រចាំ ៖ ចាប់ពីអាយុ៣៥ ឆ្នាំឡើង។
២. រក្សាទំងន់ឱ្យនៅស្តង់ដា ៖ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
៣. កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងការជក់បារី។
៤. កាត់បន្ថយការប្រើអ័រម៉ូនរយៈពេលយូរ ។
៥. បំបៅដោះកូន ៖ បំបៅដោះកូនរយៈពេលពី១.៥ ទៅ ២ឆ្នាំ។
អ្វីដែលត្រូវធ្វើ ប្រសិនបើមានរោគសញ្ញា៖
ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើ សូមទាក់ទងគ្រូពេទ្យភ្លាមៗ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា ៕