ពោតមិនមែនគ្រាន់តែជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏ជាឃ្លាំងផ្ទុកសារធាតុចិញ្ចឹមដ៏សំខាន់ផងដែរ! ជាពិសេសគឺ ជាតិសរសៃ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពទូទៅរបស់អ្នក។
គ្រាន់តែពោតមួយពែង គឺអាចផ្តល់ឱ្យអ្នកនូវជាតិសរសៃរហូតដល់ ៣,៥ ក្រាម ឯណោះ!
តើជាតិសរសៃក្នុងពោតផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?
- គ្រប់គ្រងជាតិស្ករក្នុងឈាម៖ ជាតិសរសៃជួយបន្ថយល្បឿននៃការស្រូបយកជាតិស្ករ ដូច្នេះវាជួយរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកឱ្យមានលំនឹងល្អ។
- ការពារការទល់លាមក៖ ជាតិសរសៃដើរតួជា “អំបោស” សម្អាតពោះវៀន និងជួយសម្រួលដល់ចលនាពោះវៀន ធ្វើឱ្យអ្នកបន្ទោបង់បានស្រួល និងបង្ការរោគទល់លាមក។
- កាត់បន្ថយជាតិខ្លាញ់មិនល្អ (កូលេស្តេរ៉ុល)៖ ការទទួលទានពោតអាចជួយកាត់បន្ថយការប្រឈមនឹងការកើនឡើងជាតិខ្លាញ់មិនល្អ នៅក្នុងឈាមរបស់អ្នក ដែលល្អសម្រាប់សុខភាពបេះដូង។
- ជួយសម្រកទម្ងន់ (សម្រាប់អ្នកតមអាហារ)៖ សម្រាប់អ្នកដែលកំពុងតមអាហារ ពោតគឺជាជម្រើសដ៏ល្អឥតខ្ចោះ។ ជាតិសរសៃជួយឱ្យអ្នកមានអារម្មណ៍ ឆ្អែតបានយូរ និង មិនឆាប់ឃ្លាន វិញនោះទេ ជួយកាត់បន្ថយការញ៉ាំច្រើនហួសហេតុ។
ដូច្នេះ លើកក្រោយដែលអ្នកចង់ញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍សុខភាព សូមកុំភ្លេចជ្រើសរើសពោត!
(ប្រភព៖ បរទេស)