ជំងឺទឹកនោមផ្អែម គឺជាឃាតករស្ងាត់ដែលគំរាមកំហែងដល់សុខភាពមនុស្សរាប់លាននាក់។ ការស្គាល់ និងចាប់អារម្មណ៍លើរោគសញ្ញាដំបូងៗ អាចជាគន្លឹះដ៏សំខាន់ជួយឲ្យអ្នកធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា។
តើមានសញ្ញាអ្វីខ្លះដែលគួរឲ្យចាប់អារម្មណ៍? សូមពិនិត្យមើលរោគសញ្ញាសំខាន់ៗទាំង ៨ ខាងក្រោម ដែលអាចជាសញ្ញាបង្ហាញថាជាតិស្ករក្នុងឈាមរបស់អ្នកកំពុងឡើងខ្ពស់៖
៣ សញ្ញាមូលដ្ឋានដែលអ្នកមិនគួរមើលរំលង
- ឃ្លានញឹកញាប់: មានអារម្មណ៍ថាឃ្លានខ្លាំង និងញឹកញាប់ជាងធម្មតា ទោះបីជាទើបតែទទួលទានអាហាររួចក៏ដោយ។
- ស្រេកទឹកខ្លាំង: ផឹកទឹកច្រើនលើសលប់ និងមានអារម្មណ៍ថាស្រេកទឹកមិនចេះឆ្អែត។
- បត់ជើងតូចញឹកញាប់: នោមញឹកញាប់ទាំងពេលថ្ងៃ និងពេលយប់ ព្រមទាំងមានបរិមាណទឹកនោមច្រើនខុសពីធម្មតា។
៥ សញ្ញាព្រមានបន្ថែមទៀត
- អស់កម្លាំង និងខ្វះថាមពល: មានអារម្មណ៍ហត់នឿយ អស់កម្លាំងល្ហិតល្ហៃខុសពីធម្មតា ទោះបីជាបានសម្រាកគ្រប់គ្រាន់ក៏ដោយ។
- បញ្ហាស្បែក និងភ្នែក:
- ស្បែកស្ងួត រមាស់លើស្បែក ញឹកញាប់ដោយគ្មានមូលហេតុ។
- ភ្នែកស្ងួត ឬមានបញ្ហាចក្ខុវិស័យព្រិលៗភ្លាមៗ ដោយគ្មានហេតុផលច្បាស់លាស់។
- ស្ពឹក និងញាក់នៅចុងអវយវៈ: មានអារម្មណ៍ស្ពឹកស្រពន់ ដូចជាមានស្រមោចរត់ ឬមានអារម្មណ៍ញាក់ ត្រង់ចុងជើង ឬនៅបាតជើង (ជាសញ្ញានៃការខូចខាតសរសៃប្រសាទ)។
- ស្រកទម្ងន់ខុសពីធម្មតា: រាងកាយប្រែជាស្គមស្គាំងទៅវិញ ដោយគ្មានមូលហេតុច្បាស់លាស់ (ទោះបីជាញ៉ាំច្រើនក៏ដោយ)។
- របួសជាសះស្បើយយឺត: នៅពេលមានរបួសកើតឡើង វាតែងតែជាសះស្បើយយឺតជាងធម្មតា ជាពិសេសរបួសតូចៗដែលកើតឡើងនៅលើជើង។
ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាទាំងនេះមួយ ឬច្រើនកំពុងកើតឡើងចំពោះខ្លួនឯង សូមទៅជួបគ្រូពេទ្យរបស់អ្នកជាបន្ទាន់ ដើម្បីធ្វើតេស្តឈាម និងកំណត់ពីមូលហេតុពិតប្រាកដ។ ការថែទាំសុខភាពមុនពេលវាធ្ងន់ធ្ងរ គឺជារឿងសំខាន់បំផុត!
(ប្រភព៖ បរទេស)