មហារីកក្រពះ គឺជាជំងឺដែលកើតឡើងនៅពេលដែល កោសិកានៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់កាចសាហាវ។ ការយល់ដឹងពីកត្តាបង្ក និងរោគសញ្ញារបស់វាមានសារៈសំខាន់បំផុតដើម្បីការពារខ្លួនអ្នក។
ក- កត្តាបង្កឲ្យកើតជំងឺមហារីកក្រពះ៖
មូលហេតុឲ្យពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែកត្តាបង្កដែលត្រូវបានទទួលស្គាល់មានដូចជា៖
- មេរោគក្រពះ: ការមាន មេរោគក្រពះ Helicobacter Pylori ជាកត្តាប្រឈមដ៏ធំមួយ។
- ទម្លាប់ចំណីអាហារ៖ ការទទួលទាន ចំណីអាហារប្រៃ, ចំណីអាហារផ្អាប់ និងអាហារដែលមានផ្សែង (ដូចជាសាច់អាំង) ជាប្រចាំ។
- ប្រវត្តិគ្រួសារ៖ មានសមាជិកគ្រួសារកើតជំងឺមហារីក។
- របៀបរស់នៅ៖ ការ ជក់បារី និង ពិសាស្រា។
ខ- រោគសញ្ញានៃជំងឺកាចសាហាវនេះ៖
គួរប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានរោគសញ្ញាមួយចំនួនដូចខាងក្រោម៖
- ឈឺចុងដង្ហើម និង ឆ្អល់ពោះ រ៉ាំរ៉ៃ
- អត់រំលាយអាហារ (ពិបាករំលាយ)
- ស្រកទម្ងន់ ឬ មិនឃ្លានអាហារ
- លាមកខ្មៅ (ជាសញ្ញានៃការហូរឈាមក្នុងប្រព័ន្ធរំលាយអាហារ)
- ចង្អោរ និង ក្អួត
- ស្លេកស្លាំង
អនុសាសន៍ដ៏សំខាន់៖
សូមពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រូពេទ្យឯកទេស ដើម្បីរក្សាសុខភាពលោកអ្នកឲ្យបានរឹងមាំសម្រាប់ គ្រួសារ, មិត្តភក្តិ, មនុស្សជាទីស្រលាញ់ ព្រមទាំង សង្គមជាតិទាំងមូល៕
(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)