ជំងឺស្ទះសរសៃឈាមបេះដូង ត្រូវបានគេស្គាល់ថាជា “ឃាតករស្ងប់ស្ងាត់បំផុត (Silent Killer)” ព្រោះវាអាចកើតឡើងដោយមិនមានសញ្ញាព្រមានច្បាស់លាស់។ ការយល់ដឹងពីកត្តាប្រឈមខាងក្រោមនេះគឺសំខាន់បំផុតដើម្បីការពារជីវិតអ្នក និងមនុស្សជាទីស្រលាញ់៖
កត្តាប្រឈមគ្រោះថ្នាក់នៃជំងឺស្ទះសរសៃឈាមបេះដូង៖
- អាយុច្រើន: អ្នកដែលមានអាយុកាន់តែច្រើន ហានិភ័យកាន់តែកើនឡើង។
- លើសជាតិខ្លាញ់ និងលើសទម្ងន់: កម្រិតកូឡេស្តេរ៉ុលខ្ពស់ និងទម្ងន់លើសកម្រិតធ្វើឱ្យសរសៃឈាមស្ទះ។
- អ្នកពិសាបារី: ការជក់បារីបំផ្លាញជញ្ជាំងសរសៃឈាម។
- អ្នកដែលមានជំងឺលើសឈាម: ជំងឺលើសឈាមធ្វើឱ្យបេះដូងធ្វើការធ្ងន់ និងបំផ្លាញសរសៃឈាម។
- អ្នកដែលមានជំងឺទឹកនោមផ្អែម: ជាតិស្ករខ្ពស់រ៉ាំរ៉ៃបំផ្លាញសរសៃឈាមតូចៗ។
- របៀបរស់នៅស្ងៀមស្ងាត់: អ្នកដែល មិនធ្វើលំហាត់ប្រាណ ឬ ប្រកបរបរនៅនឹងមួយកន្លែងយូរម៉ោង (ពិសេសការងារការិយាល័យ)។
សេចក្តីណែនាំបន្ទាន់៖
ប្រសិនបើលោកអ្នកមានកត្តាប្រឈមគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីស្វែងរកវិធីសាស្ត្រ ការពារ និង ព្យាបាលទាន់ពេលវេលា សំដៅ កាត់បន្ថយការស្លាប់ និង ពិការភាព ដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូង៕
(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)