ពេលវេលាលេងគឺជារឿងសំខាន់សម្រាប់ក្មេងគ្រប់គ្នា ជាពិសេសក្មេងដែលស្ថិតនៅក្រោមសម្ពាធ និងស្រ្តេសច្រើន។ ពេលវេលាលេងគឺជាសកម្មភាពបង្កើនភាពឆ្លាតវៃរបស់ខួរក្បាលមួយប្រភេទ ដែលផ្តល់សុខភាព និងជាផ្នែកមួយដ៏សំខាន់ក្នុងការលូតលាស់របស់កុមារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាវិធីខ្លះៗដែលឪពុកម្តាយ គ្រូពេទ្យ និងគ្រូបង្រៀនអាចប្រើដើម្បីជំរុញដល់ការលេងរបស់កូនបាន៖
- គ្រូពេទ្យគួរតែលើកទឹកចិត្តឲ្យក្មេងរៀនលេងតាមរយៈការសរសេរវេជ្ជបញ្ជាលេង គ្រប់ពេលដែលក្មេងមកជួបពេទ្យហើយមានសុខភាពល្អ ក្នុងរយៈពេល ២ឆ្នាំដំបូងនៃជីវិត
- ការលេងគួរតែចាប់ផ្តើមឲ្យបានលឿន និងបន្តពេញក្នុងពេលធំធាត់របស់ក្មេង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- គ្រូបង្រៀន គ្រូពេទ្យ និងគ្រួសារគួរតែគាំទ្រការរៀនលេងរបស់កូននៅសាលាផង
- ឪពុកម្តាយ និងគ្រូបង្រៀនគួរតែប្រាប់អំពីពេលវេលាសម្រាប់សកម្មភាពរាងកាយប្រចាំថ្ងៃដែលក្មេងគួរតែលេងដែរ៕