ការឈឺខ្នងរ៉ាំរ៉ៃអាចធ្វើឲ្យអ្នកកាន់តែពិបាកក្នុងការបំពេញការងារ ខណៈពេលដែលអ្នកកំពុងតែដំណើរការណ៍ម៉ាស៊ីនធំៗហើយនោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះ ខ្ញុំសូមណែណាំអំពីរបៀបក្នុងការចៀសវាងការឈឺខ្នងនៅកន្លែងធ្វើការដូចជា៖
- ថែរក្សាជំហររាងកាយឲ្យបានល្អ
- លើកជើងឡើងហើយប្រឹងសាច់ដុំក្នុងជើងឲ្យតឹង តែត្រូវចៀសវាងការលើកជើងរមួល
- បើសិនជាអាចធ្វើបាន ចូរប្រើឧបករណ៍សម្រាប់លើកទម្ងន់ដែលមានក្នុងកន្លែងធ្វើការ
- ផ្លាស់ប្តូរការងារដែលត្រូវការប្រើកម្លាំងរាងកាយច្រើន មកប្រើកម្លាំងរាងកាយតិចវិញ
- ចូរកាត់បន្ថយការចំណាយពេលលើក ឬកាន់របស់ធ្ងន់ៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរស្តាប់ការស្នើសុំរបស់រាងកាយផង។ ចូរផ្លាស់ប្តូរឥរិយាបថជាញឹកញាប់ និងចំណាយពេលដើរបន្តិចព្រមទាំងពុតពែនសាច់ដុំផង៕