ការលេចនោមដោយមិនដឹងខ្លួនច្រើនតែកើតមានជាញឹកញាប់លើមនុស្សចាស់ៗ។ មានប្រជាជនអាមេរិករាប់លាននាក់ហើយដែលមានបញ្ហាលេចនោមដោយមិនដឹងខ្លួននេះ ហើយកើតលើស្រ្តីច្រើនជាងបុរស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការព្យាបាលគឺប្រែប្រួលទៅតាមភាពធ្ងន់ធ្ងររបស់បញ្ហានេះ ហើយការហាត់ប្រាណធម្មតាៗ និងកាហ្វឹកហាត់ប្លោកនោមក៏ជាអ្វីដែលគួរតែធ្វើជាមួយនឹងនឹងការប្រើថ្នាំ ប្រើឧបករណ៍ជំនួយ ឬវះកាត់បន្ថែម។ មូលហេតុញឹកញាប់របស់បញ្ហានេះមានដូចជា៖
- សម្រាប់ស្រ្តី ជាការចុះខ្សោយ និងយឺតរបស់សាច់ដុំអាងត្រគាកក្រោយពីសម្រាលកូនរួច
- ប្រើប្រាស់ថ្នាំ
- កំពុងតែធាត់ ឬធាត់ជ្រុល ដែលវានឹងបង្កើនសម្ពាធនៅប្លោកនោម និងសាច់ដុំដែលពាក់ព័ន្ធ
- មានការបង្ករោគនៅផ្លូវទឹកម៉ូត្រ
- ជំងឺសរសៃឈាម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ជំងឺភ្លេចភ្លាំងពេលចាស់ជរា និងជំងឺក្រិនច្រើនកន្លែង៕