មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសនាពេលកន្លងមកថា ជាទូទៅជំងឺមហារីកលើកុមារ មានការលូតលាស់លឿនជាងជំងឺមហារីក ដែលកើតលើមនុស្សចាស់ ប៉ុន្តែការសិក្សាវិទ្យាសាស្ត្រ បានបង្ហាញថា ជំងឺមហារីកលើកុមារ ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជាសះស្បើយច្រើនជាង។ តើជំងឺមហារីកលើកុមារ អាចព្យាបាលជាដែររឺទេ?
តាមលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា មានមហារីកខ្លះអាចព្យាបាលជាភាគច្រើន ឯខ្លះទៀតមានឱកាសជាតិចតួច ។ ជារួមជំងឺនេះអាចព្យាបាលជា ប្រហែល ៨០% នៅប្រទេសអភិវឌ្ឍន៍។
ជំងឺមហារីកកុមារដែលកើតញឹកញាប់មានដូចជា៖
– ជំងឺមហារីកឈាមស្រួចស្រាវ (Leucémie aiguë)
– ជំងឺមហារីកកូនកណ្តុរ (Lymphome)
– ជំងឺមហារីកខួរក្បាល (Tumeur cérébrale)
– ជំងឺមហារីកប្រព័ន្ធប្រសាទ Sympatique (Neuroblastome)
– ជំងឺមហារីកតំរងនោម (Néphroblastome)
– ជំងឺមហារីកថ្លើម (Hépatoblastome)
– ជំងឺមហារីកឆ្អឹង (Ostéosarcome, Sarcome d’Ewing)
– ជំងឺមហារីកភ្នែក (Rétinoblastome)
កុមារដែលកើតជំងឺមហារីក ពិតជាមានឱកាសអាចព្យាបាលជាសះស្បើយបាន ដោយក្រុមគ្រូពេទ្យជំនាញមហារីក ៕