បន្លែតាំងអោ គឺជាអាហារដ៏ល្អមួយដែលអាចចូលរួមចំណែកក្នុងការ កាត់បន្ថយហានិភ័យកើតមហារីកសួត!
យោងតាមការសិក្សាមួយដែលបានបោះពុម្ពផ្សាយនៅក្នុង Asia-Pacific Journal of Clinical Nutrition ក្នុងឆ្នាំ ២០០៧ បានធ្វើការអង្កេតទៅលើទំនាក់ទំនងរវាងរបបអាហារ និងហានិភ័យនៃជំងឺមហារីកសួតចំពោះជនជាតិតៃវ៉ាន់។
តួនាទីនៃវីតាមីន A (Carotene)
លទ្ធផលនៃការសិក្សានោះបានបង្ហាញឲ្យដឹងថា៖
- ការញ៉ាំបន្លែដែលផ្ទុកទៅដោយវីតាមីន A (ក្នុងទម្រង់ជា Carotene) ខ្ពស់ អាចជួយ កាត់បន្ថយហានិភ័យកើតមហារីកសួត បាន។
- បន្លែតាំងអោ និង ដំឡូងជ្វា ត្រូវបានគេរកឃើញថា ជាប្រភពដ៏សម្បូរបែបនៃ វីតាមីន A (Carotene) ខ្ពស់។
ដូច្នេះ សូមកុំភ្លេចបន្ថែមបន្លែតាំងអោទៅក្នុងរបបអាហាររបស់អ្នក ដើម្បីទទួលបានការការពារដ៏សំខាន់នេះចំពោះសុខភាពសួត!
(ប្រភព៖ បរទេស)