ផ្លែអម្ពិលទឹក មិនត្រឹមតែមានរសជាតិជូរអែមឆ្ងាញ់ប្លែកប៉ុណ្ណោះទេ តែវាជាប្រភពអាហារូបត្ថម្ភដ៏សំខាន់ដែលផ្តល់អត្ថប្រយោជន៍ដ៏ធំធេងដល់ សុខភាពបេះដូង និង សរសៃឈាម របស់អ្នក។
គុណសម្បត្តិលេចធ្លោសម្រាប់បេះដូង៖
- គ្រប់គ្រងកូឡេស្តេរ៉ុល: វីតាមីន C ដែលមាននៅក្នុងអម្ពិលទឹកអាចជួយ កាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL) និងជួយ បង្កើនកម្រិតកូឡេស្តេរ៉ុលល្អ (HDL) ក្នុងឈាម។
- ប៉ូតាស្យូមសម្រាប់ចង្វាក់បេះដូង: លើសពីនេះ អម្ពិលទឹកសម្បូរទៅដោយ ប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់ដែលអាចជួយ គ្រប់គ្រងចង្វាក់បេះដូង និង ជំរុញបេះដូងឱ្យច្របាច់ឈាម ដើម្បីចែកចាយទៅពេញរាងកាយ។
- កាត់បន្ថយសម្ពាធឈាម: ប៉ូតាស្យូមក៏ជួយ កាត់បន្ថយសម្ពាធឈាម ដែលជាកត្តាការពារយើងពី ជំងឺសរសៃឈាមបេះដូង ប្រកបដោយប្រសិទ្ធភាព។
ការប្រុងប្រយ័ត្នក្នុងការបរិភោគ៖
ទោះបីជាអម្ពិលទឹកមានសារធាតុចិញ្ចឹមល្អៗជួយដល់រាងកាយក៏ដោយ មិនត្រូវញុំាច្រើនពេកដែរ ព្រោះអាចនាំឱ្យមាន បញ្ហារំលាយអាហារ និងធ្វើឱ្យ មុខងារតម្រងនោមធ្លាក់ចុះ។
ជាពិសេស អ្នកម្តាយពពោះ និង អ្នកម្តាយកំពុងបំបៅដោះកូន គួរ ចៀសវាងញុំា ផ្លែអម្ពិលទឹក ដើម្បីការពារសុវត្ថិភាពទូទៅ៕
(ប្រភព៖ បរទេស)