ទឹកដូង ត្រូវបានគេទទួលស្គាល់ថាជាភេសជ្ជៈធម្មជាតិដ៏ពេញនិយម តាំងពីយូរយារណាស់មកហើយ ដោយសារតែរសជាតិផ្អែមស្រាល និងលក្ខណៈសម្បត្តិត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលចង់បាន រសជាតិដ៏សម្បូរបែប និង ក្លិនក្រអូបប្លែក ជាងមុន ការផឹក “ទឹកដូងដុត” គឺជាជម្រើសដ៏ទាក់ទាញដែលអ្នកមិនគួរមើលរំលងឡើយ។
ទោះបីជាដូងត្រូវឆ្លងកាត់ដំណើរការកម្ដៅក៏ដោយ ក៏ទឹកដូងដុតនៅតែ រក្សាបាននូវអត្ថប្រយោជន៍ និងសារធាតុចិញ្ចឹមជាច្រើន របស់វាដដែល ដោយបន្ថែមនូវរសជាតិដ៏ផ្អែមជាង និងទាក់ទាញចិត្តជាងមុន។
អត្ថប្រយោជន៍សុខភាពទូទៅនៃទឹកដូងដុត
ទឹកដូងនៅតែបន្តផ្តល់ឱ្យរាងកាយនូវអត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
- ចិញ្ចឹមស្បែក: ទឹកដូងមានសារធាតុចិញ្ចឹមដែលជួយក្នុងការផលិត កូឡាជែន និង អេឡាស្ទីន ដែលជាហេតុធ្វើឱ្យស្បែករបស់អ្នក ទន់រលោង, មានសំណើម និង ភ្លឺថ្លា។
- ជួយធ្វើឱ្យមានតុល្យភាពអ័រម៉ូន: ទឹកដូងត្រូវបានគេនិយាយថាមានផ្ទុកនូវសមាសធាតុ ដូចអេស្ត្រូសែន ដែលមានប្រយោជន៍សម្រាប់ សុខភាពស្ត្រី ជាពិសេសអំឡុងពេលអស់រដូវ។
- ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ: ទោះបីជាវាមិនមានជាតិសរសៃច្រើនក៏ដោយ សមត្ថភាពរបស់ទឹកដូងក្នុងការ ធ្វើឱ្យមានតុល្យភាពនៃសារធាតុរាវក្នុងរាងកាយ ជួយលើកកម្ពស់ ប្រព័ន្ធរំលាយអាហារ ឱ្យដើរស្រួល។
- អាចជួយពន្យារភាពចាស់: សារធាតុ ប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងទឹកដូងជួយ ការពារកោសិកា របស់រាងកាយពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី៕
(ប្រភព៖ បរទេស)