ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការបង្រៀនកូនឲ្យរាប់អានមិត្តភក្តិដែលត្រូវក្នុងចន្លោះពី៨ទៅ១០ឆ្នាំ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែអប់រំកូនឲ្យចេះតម្រង់ជួរឲ្យបានល្អ មិនដណ្តើមកន្លែងអ្នកដទៃ ដោយគួរតែចេះរងចាំ។ ជាពិសេស គួរតែចេះប្រើពាក្យគួរសមដើម្បីនិយាយជាមួយអ្នកដទៃ ទើបអាចរាប់អានបានមិត្តល្អ។
  2. អ្នកក៏គួរតែអប់រំកូនឲ្យចេះគោរពអ្នកដទៃ ទើបអាចក្លាយជាក្មេងល្អដែលមានមនុស្សជាច្រើនចង់រាប់អានជាមួយច្រើន។
  3. អ្នកគួរតែបង្រៀនកូនឲ្យចេះបែងចែកសខ្មៅ ដោយមិនរករឿងមិត្តរួមថ្នាក់ដោយមិនដឹងច្បាស់លាស់។ ជាពិសេស មិនគួរប្រើល្បិចក្នុងថ្នាក់រៀនឡើយ ទើបមានមិត្តភក្តិច្រើនក្នុងថ្នាក់ មិនធ្វើឲ្យកូនឯកកោរ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីធ្វើឲ្យកូនអាចរាប់អានបានមិត្តច្រើន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)