មហារីកក្រពះកើតឡើងនៅពេលដែលកោសិកានៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់កាចសាហាវ ។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមក ។
ក- មូលហេតុឲ្យពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ កត្តាបង្កនៃជំងឺនេះមានដូចជា៖
– មានមេរោគក្រពះ Infection à helicobacter Pylori
– កត្តាចំនីអាហារ ចំណីអាហារប្រៃ, ចំនីអាហារផ្អាប់ និងមានផ្សែង
– មានគ្រួសារកើតជំងឺមហារីក
– ជក់បារី និងពិសារស្រា
ខ- រោគសញ្ញានៃជំងឺកាចសាហាវនេះគឺ ៖
– ឈឺចុងដង្ហើម, ឆ្អល់ពោះ
– អត់រំលាយអាហារ
– ស្រកទំងន់ រឺមិនឃ្លានអាហារ
– លាមកខ្មៅ
– ចង្អោរ និងក្អួត
– ស្លេកស្លាំង
គ- ដើម្បីដឹងថា អ្នកជំងឺកើតជំងឺមហារីកក្រពះយើងត្រូវ៖
– ធ្វើការឆ្លុះក្រពះ និងច្រឹបសាច់យកទៅពិនិត្យ
ឃ- ជំងឺមហារីកក្រពះ ត្រូវបានព្យាបាលដោយ ៖
– ការវះកាត់
– ការចាក់ថ្នាំគីមី
– ការបញ្ចាំងកាំរស្មី
ង- យើងអាចការពារជំងឺមហារីកក្រពះបានដោយ ៖
– ពិសារសាប, ជៀសវាងចំណីអាហារកំប៉ុង រឺផ្អាប់
– ពិសារផ្លែឈើស្រស់ និងបន្លែទៀតទាត់
– រក្សាទំងន់ដោយការហាត់ប្រាណ
– ចៀសវាងជក់បារី និង ពិសារស្រា
ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញវាទាន់ពេលវេលា ៕