តៅហ៊ូ មិនត្រឹមតែជាអាហារសម្បូរប្រូតេអ៊ីនប៉ុណ្ណោះទេ តែវាក៏មានឥទ្ធិពលសំខាន់ក្នុងការការពារសុខភាពពីជំងឺមហារីកមួយចំនួនផងដែរ។
សារធាតុដ៏មានឥទ្ធិពល
សមត្ថភាពប្រឆាំងមហារីករបស់តៅហ៊ូគឺដោយសារតែវាផ្ទុកនូវសារធាតុសំខាន់មួយឈ្មោះថា Phytochemicals ដែលក្នុងនោះរួមមានសារធាតុ isoflavones។
- តួនាទីប្រឆាំងមហារីក: Isoflavones មានលក្ខណៈស្រដៀងនឹងអ័រម៉ូនអឺស្ត្រូសែន (Estrogen) របស់មនុស្ស ហើយវាដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាក។
- ប្រភេទមហារីកដែលអាចការពារ: ការទទួលទានតៅហ៊ូដែលសម្បូរទៅដោយ isoflavones អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដូចជា៖
- មហារីកសុដន់
- មហារីកពោះវៀនធំ
- មហារីកក្រពះ
ការបន្ថែមតៅហ៊ូទៅក្នុងរបបអាហារជាប្រចាំថ្ងៃ គឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីទទួលបានអត្ថប្រយោជន៍ការពារសុខភាពដ៏អស្ចារ្យនេះ៕
(ប្រភព៖ បរទេស)