ផ្លែម្នាស់មិនត្រឹមតែជាផ្លែឈើមានរសជាតិផ្អែមជូរឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឃ្លាំងផ្ទុកនូវសារធាតុចិញ្ចឹម និងអត្ថប្រយោជន៍សុខភាពស្ទើរតែគ្រប់ផ្នែកទាំងអស់។ ចាប់ពីសំបក រហូតដល់ស្លឹក គឺមានប្រយោជន៍ទាំងអស់! តោះមើលអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ១០ របស់ម្នាស់ដែលអ្នកគួរដឹង៖
១. ជំនួយការរំលាយអាហារដ៏អស្ចារ្យ
ម្នាស់ជួយដល់ការរំលាយអាហារបានយ៉ាងល្អ ជាពិសេសអាហារសម្បូរប្រូតេអ៊ីន។ បើអ្នកញ៉ាំសាច់អាំងច្រើន កុំភ្លេចញ៉ាំម្នាស់បន្តិចដើម្បីជួយបំបែកប្រូតេអ៊ីន និងកាត់បន្ថយការហើមពោះ។
២. ធ្វើឲ្យសាច់ទន់ល្មើយ
ចង់ធ្វើស្ទីកសាច់គោ ឬសាច់ជ្រូកឲ្យទន់មែនទេ? គ្រាន់តែយកសាច់ទៅជ្រលក់ជាមួយម្នាស់ ឬទឹកម្នាស់បន្តិច។ ម្នាស់មានអង់ស៊ីម Bromelain ដែលជួយបំបែកសរសៃប្រូតេអ៊ីនក្នុងសាច់ដោយមិនបាច់បុក។
៣. ចិញ្ចឹមស្បែកឲ្យភ្លឺថ្លា
ម្នាស់សម្បូរដោយ វីតាមីន C និងវីតាមីន E ដែលមានឥទ្ធិពលប្រឆាំងរ៉ាឌីកាល់សេរី។ វាជួយចិញ្ចឹមស្បែកឱ្យភ្លឺថ្លា ស្រស់ថ្លា និងបន្ថយភាពជ្រីវជ្រួញ។
៤. ប្រឆាំងជំងឺផ្តាសាយ និងពង្រឹងភាពស៊ាំ
ដោយសារវាមាន វីតាមីន C ខ្ពស់ ម្នាស់គឺជាខែលការពារដ៏ល្អប្រឆាំងនឹងជំងឺផ្តាសាយ និងជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នកឱ្យរឹងមាំ។
៥. ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក
ម្នាស់ផ្ទុកសារធាតុ Bromelain ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន។
៦. កាត់បន្ថយការទល់លាមក និងហើមពោះ
អង់ស៊ីម Bromelain មិនត្រឹមតែរំលាយប្រូតេអ៊ីនទេ វាក៏ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អប្រសើរ កាត់បន្ថយការទល់លាមក និងបំបាត់អាការៈហើមពោះ។
៧. បំប៉នសុខភាពភ្នែក
ម្នាស់សម្បូរទៅដោយ វីតាមីន A ដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាភ្នែក និងជួយការពារបញ្ហា ងងឹតភ្នែកពេលយប់។
៨. ជួយដល់សុខភាពមាត់ធ្មេញ
ម្នាស់ក៏មានសារធាតុដែលអាចជួយថែរក្សាសុខភាព មាត់ ធ្មេញ និងអញ្ចាញធ្មេញ ឱ្យនៅរឹងមាំផងដែរ។
៩. កាត់បន្ថយសម្ពាធឈាមខ្ពស់
ដោយសារតែម្នាស់មានជាតិ ប៉ូតាស្យូមខ្ពស់ វាជួយដើរតួនាទីយ៉ាងសំខាន់ក្នុងការ គ្រប់គ្រងសម្ពាធឈាម របស់អ្នកឱ្យមានលំនឹង។
១០. ជំនួយដល់ផ្លូវទឹកនោម និងតម្រងនោម
ស្នូលម្នាស់ត្រូវបានគេដឹងថា អាចជួយដល់ការបត់ជើងតូច និងអាចជួយ ព្យាបាលគ្រួសក្នុងតម្រងនោម បានទៀតផង។
កុំគិតថាម្នាស់គ្រាន់តែជាផ្លែឈើធម្មតា! បន្ថែមផ្លែម្នាស់ទៅក្នុងរបបអាហាររបស់អ្នក ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដ៏ច្រើនលើសលប់នេះ៕
ប្រភពពី៖ បរទេស