មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសនាពេលថ្មីៗនេះថា ក្រដាសត្រចៀក គឺជាបំណែកស្តើងនៃជាលិកា ដែលបែងចែករវាងរន្ធត្រចៀកខាងក្រៅ និងត្រចៀកកណ្តាល វាមានតួនាទីយ៉ាងសំខាន់ដោយការបញ្ជូនរំញ័រសំឡេងក្នុងការស្តាប់ ។
ការរហែកក្រដាសត្រចៀក គឺជាការដាច់ធ្លុះបង្កើតជាប្រហោងលើជាលិកានៃក្រដាសត្រចៀក ដែលជាមូលហេតុនៃការបង្ករោគនៅត្រចៀកកណ្តាល ។
១. ពេលណាត្រូវទៅជួបគ្រូពេទ្យ៖
ទៅជួបគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ៖
– ឈឺត្រចៀកធ្ងន់ធ្ងរ
– ការហូរទឹកចេញតាមត្រចៀកជាប់រហូត
– ការថយចុះការស្តាប់ឬបាត់បង់ការស្តាប់
– វិលមុខដែលរំខានដល់សកម្មភាពប្រចាំថ្ងៃ
ទោះជាយ៉ាងណាក៏ដោយប្រសិនបើការរហែកមានទំហំធំ នោះមិនអាចជាសះស្បើយដោយខ្លួនឯង និងមានការហូរទឹកឬ ខ្ទុះជាប់ជាប្រចាំ បូកផ្សំការស្តាប់ធ្លាក់ចុះ សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញដើម្បីទទួលការព្យាបាលទៅតាមស្ថានភាពជំងឺប្រកបដោយប្រសិទ្ធភាព ៕