ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែធ្វើក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?
ក្រោយសម្រាលកូនរួច ប្រសិនជាអាច អ្នកម្តាយគួរតែឲ្យកូនបៅទឹកដោះអ្នកភ្លាម ព្រោះនៅពេលដែលទឹកដោះអ្នកចេញ នឹងជួយធ្វើឲ្យស្បូនអ្នកបើក ដោយធ្វើឲ្យដុំឈាមមិនល្អអាចហូរចេញមកបានអស់ មិនផ្ទុកក្នុងស្បូនអ្នកម្តាយធ្វើឲ្យប៉ះពាល់ដល់ពេលក្រោយ។ ជាពិសេស ទឹកដោះដំបូងនេះក៏ល្អចំពោះសុខភាពកូនផងដែរ។ មិនថាអ្នកសម្រាលដោយធម្មជាតិ ឬវះកាត់ទេ អ្នកអាចម៉ាស្សានៅត្រង់ពោះបាន ដើម្បីឲ្យស្បូនឆាប់បញ្ចេញឈាមកង្វក់មកខាងក្រៅ ទើបសុខភាពអ្នកមិនប្រឈមនឹងគ្រោះថ្នាក់ខ្ពស់៕