ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលប្រាប់អ្នកថាក្រលៀនរបស់អ្នកកំពុងតែជួបបញ្ហាហើយ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ រង្វង់ភ្នែកនឹងប្រែជាខ្មៅ ប៉ុន្តែវានឹងប្រែជាសវិញពេលដែលអ្នកសម្រាកបានគ្រប់គ្រាន់។ ផ្ទុយទៅវិញ ប្រសិនជាអ្នកគេងបានឆ្អែតរាល់យប់ តែរង្វង់ភ្នែកបែរជាខ្មៅទៅៗ នោះអ្នកគួរតែប្រយ័ត្នពីសុខភាពក្រលៀនរបស់អ្នកហើយ ទើបមិនធ្ងន់ធ្ងរទៅៗ។
- នៅពេលដែលមុខអ្នកហើម ហើយជាពិសេសហើមខ្លាំងក្នុងពេលព្រឹកទើបតែក្រោកពីគេង អ្នកគួរតែប្រយ័ត្នពីសុខភាពក្រលៀន ដោយគួរតែទៅពិនិត្យមើល ព្រោះវាកំពុងតែប្រឈមនឹងគ្រោះថ្នាក់ហើយ។
- នៅពេលដែលអ្នកញ៉ាំទឹកច្រើន ប៉ុន្តែចំនួននៃការបត់ជើងតូចប្រែជាតិចទៅៗ នោះមានន័យថាក្រលៀនអ្នកកំពុងតែដំណើរការខុសប្រក្រតីហើយ។ ដូចនេះ អ្នកគួរតែទៅឆែតមើលឲ្យបានច្បាស់លាស់ ទើបអាចការពារក្រលៀនអ្នកឲ្យដំណើរការបានល្អ៕