ជាទូទៅ មហារីកសុដន់អាចកើតឡើងទាំងបុរស និងស្រ្តី ប៉ុន្តែភាគច្រើនកើតលើស្រ្តី ។ ដើម្បីដឹងពីរោគសញ្ញានៃជំងឺនេះ សូមពិនិត្យមើលចំណុចខាងក្រោម ៖
–ដុំពក: ជាធម្មតា ដុំពកនេះមិនបង្កការឈឺចាប់នោះទេ តែវារឹងខុសពីធម្មតា ហើយដុំនោះនឹងមិនរើទៅកន្លែងផ្សេងបានឡើយ ។
–ការប្រែប្រួលទំហំ ឬរូបរាងសុដន់: ការហើមសុដន់ទាំងមូល ឬផ្នែកណាមួយក៏ជាសញ្ញាមួយផងដែរ។
–ឈឺចាប់: ការឈឺចាប់នៅត្រង់សុដន់ ឬក្បាលសុដន់ ដោយគ្មានមូលហេតុច្បាស់លាស់។
–ការប្រែប្រួលលើស្បែកសុដន់: ស្បែកសុដន់ឡើងក្រហម ឬឡើងក្រាស់ដូចសម្បកក្រូច ។
–បញ្ហាលើក្បាលសុដន់: ក្បាលសុដន់ស្រកចូលក្នុង, ឡើងក្រហម, រមាស់, ឬរបក ។ ម្យ៉ាងទៀត អាចមានហូរទឹករងៃ ឬឈាមចេញពីក្បាលសុដន់។
–ហើម ឬដុំពកនៅក្លៀក: ហើមនៅក្រោមដៃ (ក្លៀក) ឬដុំពកនៅជុំវិញឆ្អឹងកង ក៏ជាសញ្ញានៃជំងឺមហារីកសុដន់ផងដែរ។
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ។