កុមារចំនួន៧៣៦នាក់ ទទួលបានការវះកាត់ភ្ជិតបេះដូងចំហរពីកំណើត ដោយមិនគិតថ្លៃ ពីមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥។ នេះបើយោងតាម ផេកមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ។
នៅក្នុងនោះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា ៖ ការវះកាត់ភ្ជិតបេះដូងចំហរពីកំណើត គឺជាប្រតិបត្តិការណ៍ដ៏សំខាន់មួយ ក្នុងចំណោមប្រតិបត្តិការណ៍សង្រ្គោះជីវិតកុមារផ្សេងៗទៀត ក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដោយសារតែការវះកាត់នេះ គឺត្រូវការចំណាយថវិកាច្រើន និងពេលវេលាជាមួយ និងភាពស្មុគស្មាញនៃប្រព័ន្ធសរសៃឈាមតូចៗរបស់កុមារ ។
មុនការនឹងមានការដាក់ឱ្យដំណើរការសេវាវះកាត់ភ្ជិតបេះដូងចំហរពីកំណើតនេះនៅមន្ទីរពេទ្យគន្ធបុប្ផា, កុមារនៅកម្ពុជាជាមានអត្រាមរណៈភាពខ្ពស់ ប្រើសិនមានជំងឺបេះដូងចំហរពីកំណើតនេះ ។
បច្ចុប្បន្នកុមារដែលកើតជំងឺដ៏កាចសាហាវនេះ ត្រូវបានទទួលបានការព្យាបាលយ៉ាងមានប្រសិទ្ធភាព ដោយក្រុមគ្រូពេទ្យជាជនជាតិខ្មែរសុទ្ធសាធ ៕