តើជំងឺមហារីកសុដន់មានរោគសញ្ញាដូចម្តេច? ជំងឺមហារីកសុដន់ គឺជារោគដ៏កាចសាហាវមួយប្រភេទ ប៉ុន្តែប្រសិនបើអ្នកបានដឹងអំពីរោគសញ្ញារបស់វាបានលឿន នោះឱកាសនៃការព្យាបាលជាសះស្បើយក៏មានកាន់តែខ្ពស់ដែរ ។
មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសនាពេលថ្មីៗនេះថា រោគសញ្ញានៃជំងឺមហារីកសុដន់មានដូចជា ៖
១. ការប្រែប្រួលទំហំ និងរាងសុដន់។
២. ការឈឺចាប់នៅសុដន់។
៣. ស្បែកសុដន់ប្រែប្រួល (ក្រហម ហើម ឬមានរាងដូចសំបកក្រូច)។
៤. ការចេញឈាម ឬទឹករងៃពីក្បាលសុដន់។
៥. ការមានដុំស្អិតនៅក្នុងសុដន់។
៦. ក្បាលសុដន់លឹបចូលក្នុង។
៧. ការហើមនៃកូនកណ្តុរក្រោមក្លៀក។
អ្វីដែលត្រូវធ្វើប្រសិនបើមានរោគសញ្ញា៖
ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើ សូមណាត់ជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។