មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះថា ជំងឺមហារីកច្រមុះ! ។ Nasopharyngeal Cancer ជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពងក ដែលពាក្យបច្ចេកទេសឲ្យតំបន់នេះថា «Nasopharynx»។
១.រោគសញ្ញា៖
នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ រោគសញ្ញាមួយចំនួនដែលតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចខាងក្រោម៖
– មានឡើងកូនកណ្តុលនៅក
– ឈាមច្រមុះ
– តឹងច្រមុះភាគច្រើនមួយចំហៀង
– សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង
– ហឹងត្រចៀក
– ឈឺក្បាល
២. មូលហេតុបង្ក៖
មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ ៖
– ទីតាំងភូមិសាស្រ្ត ដូចជា ប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត
– ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine : អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី)
– អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ
– Epstein-Barr Virus
– ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ(Nasopharyngeal Cancer)
មិនមានវិធានការសម្រាប់ការពារមិនឲ្យកើតជំងឺមហារីកច្រមុះទេ ប៉ុន្តែយើងអាចកាត់បន្ថយដោយកត្តាមួយចំនួន ដែលជំរុញឲ្យកើតជំងឺនេះ ដូចដែលបានរៀបរាប់ខាងលើ ។ ដូចនេះក្នុងនាមជាគ្រួពេទ្យជំនាញ អំពាវនាវដល់បងប្អូនទាំងអស់ ដែលមានប្រវត្តិឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំ សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា៕