ការឈឺចាប់ក្នុងក្រពះពោះវៀន អាចបណ្ដាលមកពីមូលហេតុជាច្រើន ។ ដើម្បីកំណត់មូលហេតុច្បាស់លាស់ លោកអ្នកគួរសង្កេតមើលអាការៈផ្សេងៗទៀតដែលកើតមានឡើងជាមួយគ្នា ។
មូលហេតុទូទៅមួយចំនួននៃការឈឺចាប់ក្នុងក្រពះពោះវៀន
–ការរលាកក្រពះ (Gastritis): ជាទូទៅបណ្ដាលមកពីការឆ្លងមេរោគ Helico-bacter pylori ឬការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មិនមែនជាប្រភេទ Steroids (NSAIDs) យូរពេក។
–ជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD): បណ្ដាលមកពីទឹកអាស៊ីតក្នុងក្រពះច្រាលឡើងមកលើបំពង់អាហារ ហើយបណ្តាលឱ្យមានអារម្មណ៍ក្រហាយទ្រូង និងឈឺចាប់។
–ការទល់លាមក (Constipation): នៅពេលដែលលោកអ្នកទល់លាមក លាមកនឹងទៅកកស្ទះក្នុងពោះវៀន ហើយបង្កជាការឈឺចាប់។
–ការមិនរំលាយអាហារ (Indigestion): អាចបណ្ដាលមកពីការទទួលទានអាហារច្រើនពេក ឬទទួលទានអាហារដែលមានជាតិហឹរ និងខ្លាញ់ច្រើន។
–ជំងឺរលាកពោះវៀន (IBS): ជាជំងឺរ៉ាំរ៉ៃដែលប៉ះពាល់ដល់ពោះវៀនធំ។
–អាហារមិនសូវចុះ (Food Intolerance): លោកអ្នកអាចឈឺចាប់ក្នុងក្រពះប្រសិនបើលោកអ្នកមានប្រតិកម្មជាមួយអាហារណាមួយ ដូចជាការមិនរំលាយជាតិ Lactose (Lactose intolerance) ។
ប្រសិនបើលោកអ្នកនៅតែមានការឈឺចាប់ក្នុងក្រពះពោះវៀន ហើយមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជា ក្អួតឈាម ឬលាមកពណ៌ខ្មៅ គួរសូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលបានការព្យាបាលសមរម្យ ៕