ជំងឺគេងមិនលក់ (Insomnia) គឺជាបញ្ហាដំណេកដែលធ្វើឱ្យអ្នកពិបាកនឹងចូលគេង ឬគេងមិនបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ ។ អ្នកដែលមានជំងឺនេះអាចមានអារម្មណ៍អស់កម្លាំង និងងងុយគេងនៅពេលថ្ងៃ ព្រោះការគេងមិនបានល្អរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។
ចំពោះរោគសញ្ញា
- ពិបាកចូលគេងនៅពេលយប់។
- ភ្ញាក់ពីគេងនៅពាក់កណ្តាលយប់ ហើយពិបាកនឹងចូលគេងវិញ។
- ភ្ញាក់ពីគេងលឿនជាងធម្មតា។
- អារម្មណ៍ងងុយគេង និងអស់កម្លាំងនៅពេលថ្ងៃ។
- ពិបាកផ្ដោតអារម្មណ៍ ឆាប់ឆេវឆាវ ឬមានអារម្មណ៍បាក់ទឹកចិត្ត។
វិធីដោះស្រាយ
- បង្កើតទម្លាប់ចូលគេងទៀងទាត់ ៖ ចូលគេងនិងភ្ញាក់នៅម៉ោងដដែលជារៀងរាល់ថ្ងៃ។
- ជៀសវាងគ្រឿងរំញោច ៖ កុំផឹកកាហ្វេអ៊ីន ឬគ្រឿងស្រវឹងមុនចូលគេង។
- បង្កើតបរិយាកាសគេងល្អ ៖ ត្រូវប្រាកដថាបន្ទប់របស់អ្នកស្ងាត់, ងងឹត និងមានសីតុណ្ហភាពសមរម្យ។
- ធ្វើលំហាត់ប្រាណ ៖ ការហាត់ប្រាណអាចជួយឱ្យអ្នកគេងលក់ស្រួល ប៉ុន្តែគួរធ្វើនៅពេលថ្ងៃ មិនមែនមុនចូលគេងទេ។
ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់រយៈពេលយូរ ហើយបានព្យាយាមវិធីខាងលើ ហើយនៅតែមិនប្រសើរឡើង អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយល្អបំផុត ៕