តើអ្នកកំពុងបារម្ភពីបញ្ហាសក់ជ្រុះមែនទេ? ការប្រើប្រាស់ផលិតផលគីមីអាចមិនសូវមានប្រសិទ្ធភាព និងអាចធ្វើឲ្យសក់ខូចថែមទៀត។ ឥឡូវនេះ អ្នកអាចសាកល្បងរូបមន្តធម្មជាតិពី ប្រទាលកន្ទុយក្រពើ ដែលអាចជួយពង្រឹងសក់ និងជំរុះការលូតលាស់សក់ថ្មីបានយ៉ាងអស្ចារ្យ។
រូបមន្តទី ១៖ ម៉ាសបំប៉នសក់ និងស្បែកក្បាលឲ្យមានសុខភាពល្អ
រូបមន្តនេះជួយបំប៉នសក់យ៉ាងជ្រៅដល់ឫសសក់ ដោយប្រើប្រាស់គ្រឿងផ្សំធម្មជាតិងាយៗ៖
គ្រឿងផ្សំ:
- ជែលប្រទាលកន្ទុយក្រពើ ១៥០ ក្រាម
- ប្រេងដូង ១.៥ ស្លាបព្រាបាយ
- ទឹកឃ្មុំ ២ ស្លាបព្រា
- ទឹកក្រូចឆ្មារកន្លះផ្លែ
របៀបធ្វើ:
- កិនជែលប្រទាលកន្ទុយក្រពើឱ្យម៉ដ្ឋល្អ។
- លាយជែលជាមួយប្រេងដូង, ទឹកឃ្មុំ និងទឹកក្រូចឆ្មារចូលគ្នាឱ្យសព្វ។
របៀបប្រើប្រាស់:
- ក្រោយពេលកក់សក់រួច លាបម៉ាសនេះនៅលើស្បែកក្បាល និងសក់របស់អ្នក។
- ម៉ាស្សាថ្នមៗ រួចទុកចោល ៣០ នាទី។
- បន្ទាប់មក លាងជម្រះជាមួយទឹកស្អាត និងកក់សក់ម្តងទៀត។
- គួរប្រើ ៣ ដងក្នុងមួយសប្តាហ៍។
រូបមន្តទី ២៖ ជែលប្រទាលកន្ទុយក្រពើលាយខ្ទឹមក្រហម ជួយជំរុញសក់ដុះថ្មី
រូបមន្តនេះផ្តោតសំខាន់លើសារធាតុនៅក្នុងខ្ទឹមក្រហម ដែលជួយជំរុញចរន្តឈាមនៅលើស្បែកក្បាល និងបង្កើនការលូតលាស់សក់ថ្មី។
គ្រឿងផ្សំ:
- ជែលប្រទាលកន្ទុយក្រពើដែលនៅសល់ពីរូបមន្តទី១
- ខ្ទឹមក្រហម ១ មើម
- ទឹក ២០០ មិលី្លលីត្រ
របៀបធ្វើ:
- ដាំទឹក ២០០ មិលី្លលីត្រជាមួយសំបកខ្ទឹមក្រហម។
- ហាន់ខ្ទឹមក្រហមរួចកិនជាមួយទឹកដាំពុះនោះ។
- ច្រោះយកតែទឹក ហើយលាយទឹកខ្ទឹមក្រហមជាមួយជែលប្រទាលកន្ទុយក្រពើដែលនៅសល់ចូលគ្នាឱ្យសព្វ។
របៀបប្រើប្រាស់:
- ប្រើជាម៉ាសសក់ក្រោយពេលកក់សក់រួច។ ទុកចោល ៣០ នាទី។
- បន្ទាប់មក លាងជម្រះជាមួយទឹកស្អាត និងកក់សក់ម្តងទៀត។
- គួរប្រើ ៣ ដងក្នុងមួយសប្តាហ៍។
ចំណាំ
- ការរក្សាទុក: រូបមន្តទាំងពីរអាចរក្សាទុកក្នុងធុងបិទជិតក្នុងទូទឹកកកបានរហូតដល់ ២ សប្តាហ៍។
តើអ្នកត្រៀមខ្លួនហើយឬនៅ ដើម្បីសាកល្បងរូបមន្តធម្មជាតិដ៏មានប្រសិទ្ធភាពទាំងនេះ?