សម្រាប់របបអាហារបែបបួសគឺជារឿងមួយកាន់តែផ្តល់សុខភាពដល់ទារកដែលទើបតែចេះដើរតេសតាស។ ប៉ុន្តែយកល្អគួរតែប្រាកដថា កូនតុចអ្នកទទួលបានជីវជាតិសំខាន់ៗទាំងអស់ផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជីវជាតិសំខាន់ៗទាំងនោះមានដូចជា៖
- វីតាមីន B12៖ វីតាមីនមួយនេះអាចទទួលបានតាមរយៈការញ៉ាំផលិតផលធ្វើពីទឹកដោះគោ និងស៊ុត
- វីតាមីន D៖ ទារកគួរតែទទួលបានវីតាមីន D ពីថ្នាំបំប៉ន ៤០០IU ក្នុងមួយថ្ងៃ រហូតដល់គេធំល្មមដែលអាចទទួលបានចំនួនដូចគ្នានេះពីទឹកដោះគោ ឬទឹកសណ្តែកសៀង
- កាលស្យូម៖ ទារកទើបនឹងកើត និងទារកចេះដើរតេសតាស ជាធម្មតាទទួលបានជាតិកាលស្យូមច្រើនពីអាហារដូចជា យ៉ាអួ និងហ្រ្វូម៉ាត។ ទារកញ៉ាំបួសប្រហែលជាត្រូវការជាតិកាលស្យូមពីថ្នាំបំប៉ន ឬអាហារកៃឆ្នៃមានជាតិកាលស្យូមច្រើន
- ជាតិដែក៖ ទារកកើតមកគឺមានជាតិក្នុងខ្លួនគ្រប់គ្រាន់ចាប់ពី ៤ ទៅ ៦ខែ។ ប៉ុន្តែ អាយុក្រោយពីនេះ គេត្រូវការញ៉ាំថ្នាំបំប៉ន ឬអាហារមានជាតិដែកច្រើនបន្ថែមវិញ
- ប្រូតេអ៊ីន៖ ទារកត្រូវការប្រូតេអ៊ីនច្រើនដើម្បីលូតលាស់លឿនក្នុងរយៈពេលមួយឆ្នាំដំបូង។ តម្រូវការទាំងនេះអាចធ្វើបានជាមួយនឹងការបៅដោះម្តាយ ឬម្សៅទឹកដោះគោ។ ប្រូតេអ៊ីនរុក្ខជាតិអាចរកបានក្នុងសណ្តែក និងទឹកសណ្តែកសៀង ដែលអាចឲ្យគេញ៉ាំបានក្រោយអាយុបាន ១២ខែ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជាតិសរសៃ៖ សារធាតុមួយនេះអាចទទួលបានពីការញ៉ាំបន្លែ ឬផ្លែឈើ៕