ការចូលគេងយប់ជ្រៅ បានក្លាយទៅជាទម្លាប់ធម្មតាសម្រាប់មនុស្សជាច្រើននៅក្នុងសម័យបច្ចុប្បន្ន ។ មូលហេតុនៃទម្លាប់នេះ មានច្រើនយ៉ាងដែលអាចបែងចែក ជាកត្តាផ្លូវចិត្ត ផ្លូវកាយ និងរបៀបរស់នៅ ។
ការចូលគេងយឺត អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តដូចជា ៖
-អស់កម្លាំងប្រចាំថ្ងៃ ៖ ធ្វើឲ្យខ្វះការផ្ដោតអារម្មណ៍ និងពិបាកក្នុងការធ្វើការងារប្រចាំថ្ងៃ។
-កើនឡើងទម្ងន់ ៖ ការគេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់អ័រម៉ូនដែលគ្រប់គ្រងចំណង់អាហារ ធ្វើឲ្យឃ្លានជាងធម្មតា។
-ប៉ះពាល់ដល់អារម្មណ៍ ៖ ធ្វើឲ្យឆាប់ខឹង ថប់បារម្ភ និងអាចនាំឲ្យមានជំងឺបាក់ទឹកចិត្ត។
ដូច្នេះ ការដឹងពីមូលហេតុ អាចជួយអ្នកផ្លាស់ប្តូរទម្លាប់នេះបាន ។ អ្នកអាចសាកល្បងកំណត់ម៉ោងចូលគេងប្រចាំថ្ងៃ ជៀសវាងការប្រើប្រាស់ទូរស័ព្ទមុនចូលគេង និងកាត់បន្ថយការញ៉ាំភេសជ្ជៈកាហ្វេអ៊ីននៅពេលល្ងាច ៕