ការបាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តមួយប្រភេទដែលកើតមានជាញឹកញាប់ ហើយក៏អាចមានឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍ ការគិត និងសកម្មភាពរបស់មនុស្សយើងដែរ ជាពិសេសធ្វើឲ្យបាត់បង់នូវការចាប់អារម្មណ៍រឿងគ្រប់យ៉ាង ជាមួយនឹងការជំនួសវិញនូវអារម្មណ៍ពិបាកចិត្តជាប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មនុស្សភាគច្រើនមានអារម្មណ៍ថា ពួកគេអាចទទួលបានអារម្មណ៍ល្អវិញនៅពេលញ៉ាំតែ ជាពិសេសតែបៃតងតែម្តង។ វាអាចមានប្រសិទ្ធភាពយ៉ាងល្អដែរ ប៉ុន្តែចូរយល់ថា ការបាក់ទឹកចិត្តគឺជាជំងឺធ្ងន់ធ្ងរមួយ។ បើសិនជាការបាក់ទឹកចិត្តកំពុងតែរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាម។
មានការសិក្សាជាច្រើនបានឲ្យដឹងថា ការញ៉ាំតែបៃតងអាចជារឿងមានប្រយោជន៍ក្នុងការព្យាបាលជំងឺបាក់ទឹកចិត្ត។ តាមការសិក្សាមួយក្នុងឆ្នាំ ២០០៩ ទៅលើមនុស្សអាយុចាប់ពី ៧០ឆ្នាំឡើងទៅ បានបង្ហាញថា វាមានការថយចុះនូវអាការៈរបស់ជំងឺបាក់ទឹកចិត្តនៅពេលពួកគេឧស្សាហ៍ញ៉ាំតែបៃតង។ ចំណែកឯការសិក្សាមួយទៀតក្នុងឆ្នាំ ២០១៣ លើសត្វវិញបានឲ្យដឹងថា ការផឹកតែបៃតងជួយបង្កើនចំនួនសារធាតុ Dopamin និង Serotonin ក្នុងខួរក្បាល ដែលវាជាប់ទាក់ទងនឹងការថយចុះរោគសញ្ញារបស់ជំងឺបាក់ទឹកចិត្ត។
ការដែលស្រ្តេសច្រើនពេកអាចប៉ះពាល់ដល់ការបាក់ទឹកចិត្ត និងថប់អារម្មណ៍ដេរ។ អ្នកជំងឺខ្លះយល់ថា ពួកគេមានភាពធូរស្រាលច្រើននៅពេលបានអង្គុយក្រេបតែបៃតងក្តៅៗ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នៅពីក្រោយរបៀបដែលរាងកាយមានប្រតិកម្មនឹងតែបៃតង ពេលខ្លះដំណើរការនៃការធូរស្រាលក្នុងអារម្មណ៍ក្រោយពីញ៉ាំតែបៃតងរួច អាចដោយសារតែវាជាភ្នាក់ងារបន្ធូរអារម្មណ៍ដ៏ល្អមួយ៕