ជំងឺវិបត្តិរំលាយអាហារ (functional dyspepsia) គឺជាបញ្ហាសុខភាពដែលកើតមានញឹកញាប់ចំពោះប្រជាជនកម្ពុជា។ ជំងឺនេះមានលក្ខណៈរ៉ាំរ៉ៃ ហើយអាចជះឥទ្ធិពលអវិជ្ជមានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក និងក្រុមគ្រួសារ។ យោងតាមមន្ទីរពេទ្យកាល់ម៉ែត ជំងឺនេះបង្ហាញរោគសញ្ញាច្បាស់លាស់ ៤ យ៉ាងដែលអ្នកគួរតែចាប់អារម្មណ៍៖
រោគសញ្ញាធំៗទាំង ៤ នៃជំងឺវិបត្តិរំលាយអាហារ៖
- ឆាប់ឆ្អែត: អ្នកមានអារម្មណ៍ឆ្អែតលឿនខុសពីធម្មតា ទោះបីជាញ៉ាំអាហារបានតិចតួចក៏ដោយ។
- តឹងណែនពោះ: មានអារម្មណ៍ថាពោះតឹងណែន និងមិនស្រួលក្រោយពេលញ៉ាំអាហារ។
- ឈឺចុងដង្ហើម: មានអារម្មណ៍ឈឺចាប់នៅតំបន់ចុងដង្ហើម។
- ក្រហាយចុងដង្ហើម: មានអារម្មណ៍ក្រហាយ ឬក្តៅនៅតំបន់ចុងដង្ហើម។
ហេតុអ្វីត្រូវតែព្យាបាល?
ជំងឺវិបត្តិរំលាយអាហារគឺជាជំងឺរ៉ាំរ៉ៃ។ ប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវទេ វាអាចធ្វើឱ្យអ្នកបាត់បង់ផលិតភាពការងារ និងចំណាយប្រាក់ច្រើនទៅលើការព្យាបាលមិនច្បាស់លាស់។ ដូច្នេះប្រសិនបើអ្នកមានរោគសញ្ញាណាមួយដែលបានរៀបរាប់ខាងលើ សូមកុំបង្អង់យូរ។
ដើម្បីទទួលបានការពិនិត្យរោគវិនិច្ឆ័យ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព សូមអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស។ការព្យាបាលទាន់ពេលវេលានឹងជួយឱ្យអ្នកមានជីវភាពរស់នៅប្រសើរឡើងវិញ៕