ដង្កូវអៀនគឺជាប្រភេទប៉ារ៉ាសិតមួយប្រភេទដែលមានរូបរាងតូច និងពណស ដែលមានប្រវែងពី ០.៣ ទៅ ០.៥សង់ទីម៉ែត្រ។ ពពួកដង្កូវអៀនញីច្រើនតែបញ្ចេញពងរបស់វារាប់ពាន់ពង ខណៈពេលដែលអ្នកជំងឺដែលផ្ទុកវាកំពុងតែគេង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាអាចធ្វើឲ្យរមាស់ដល់រន្ធគូថ ឬមិនមានរោគសញ្ញាអ្វីឲ្យឃើញទាំងអស់ក៏មានដែរ។ ការបង្ករោគ មួយនេះជាធម្មតាកើតឡើងលើក្មេងៗអាយុចូលរៀន ហើយអាចព្យាបាលបានជាមួយថ្នាំ Pyrantel Pamoate។ យ៉ាងណាមិញ ដើម្បីបង្ការការបង្ករោគដោយដង្កូវអៀននេះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរលាងសម្អាតរន្ធគូថនៅពេលព្រឹក ដោយសារតែដង្កូវអៀននេះច្រើនតែទម្លាក់ពងរបស់វានៅពេលយប់។ ការងូតទឹកផ្កាឈូកជាវិធីមានប្រសិទ្ធភាពជាងការងូតទឹកធម្មតាក្នុងការបង្ការការបង្ករោគដោយដង្កូវអៀន
- ចូរផ្លាស់ប្តូរខោទឹកលីអូ និងកម្រាលពូងជារៀងរាល់ថ្ងៃ
- ចូរបោកសម្លៀកបំពាក់ កន្សែងពោះគោ និងកម្រាលពូកក្នុងទឹកក្តៅ និងសម្ងួតវាដោយម៉ាស៊ីនកម្តៅខ្លាំង
- កុំអេសនៅតំបន់រន្ធគូថ
- ចូរកាត់ក្រចកដៃកូនឲ្យខ្លី ដូច្នេះវានឹងកាត់បន្ថយទំហំលាក់ខ្លួនរបស់ពងអៀនក្នុងក្រចកគេបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវឲ្យកូនមានទម្លាប់បៀមក្រចកដៃឡើយ
- ចូរលាងសម្អាតដៃជានិច្ចក្រោយពីបន្ទោបង់រួច និងមុនពេលញ៉ាំអាហារ៕