ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យ៣ម៉ាត់ដែលអ្នកគួរតែចងចាំទុក ព្រោះជាពាក្យល្អដែលអ្នកម្តាយផ្តាំទៅកូនក្នុងថ្ងៃមង្គលការ ដើម្បីទុកឲ្យកូនកសាងគ្រួសារថ្មីបានល្អ។ តើមានអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ពាក្យទី១ គឺអាពាហ៍ពិពាហ៍មិនមែន1+1=2ទេ ប៉ុន្តែគឺត្រូវតែជា5+0.5=1។ មានន័យថា ក្រោយពេលដែលសម្រេចចិត្តចូលរោងការ អ្នកទាំងពីរត្រូវតែបោះបង់ចោលចរិតពាក់កណ្តាលរបស់ខ្លួន ដោយរៀនចេះអត់ធ្មត់ អត់អោន អធ្យាស្រ័យដល់គ្នា ដោយមិនមែនគិតតែចង់ចាញ់ចង់ឈ្នះនោះទេ ទើបគ្រួសារអាចរុងរឿង និងមានសុភមង្គល។
  2. ពាក្យទី២ ស្នេហាមិនមែនមានតែភាពផ្អែមល្ហែមរហូតទេ គឺមានភាពល្វីងជូរចត់ទាំងអស់រួមបញ្ចូលគ្នា។ ដូចនេះ ត្រូវតែរៀនមានចិត្តទូលាយ មិនចង្អៀតចង្អល់ ទើបអាចកសាងគ្រួសារជាមួយគ្នាបានល្អ និងយូរអង្វែង។
  3. ពាក្យទី៣ ផ្ទះមិនមែនជាកន្លែងដែលនិយាយពីវិន័យ និងច្បាប់ទេ ប៉ុន្តែជាកន្លែងដែលនិយាយពីក្តីស្រឡាញ់។ ដូចនេះ នៅពេលដែលកើតមានបញ្ហា គួរតែយកក្តីស្រឡាញ់មកដោះស្រាយ មិនមែនយកច្បាប់មកនិយាយនោះទេ៕
  4. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)