តើអ្នកនៅតែបន្តញ៉ាំតែអង្ករសជាប្រចាំមែនទេ? បើដូច្នេះមែន សូមពិចារណាឡើងវិញ! អង្ករសម្រូបមិនត្រឹមតែជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់នោះទេ តែវាក៏ជាឃ្លាំងផ្ទុកសារធាតុចិញ្ចឹមដ៏អស្ចារ្យដែលអាចជួយការពារអ្នកពីជំងឺមហារីកបាន។
ខាងក្រោមនេះជាហេតុផលសំខាន់ៗដែលអ្នកគួរងាកមកទទួលទានអង្ករសម្រូប៖
១. សម្បូរដោយជាតិសរសៃខ្ពស់
អង្ករសម្រូបផ្ទុកជាតិសរសៃច្រើនជាងអង្ករស ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយពេលវេលាដែលសារធាតុពុលនៅកកកុញក្នុងពោះវៀន។ នេះជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
២. មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
អង្ករសម្រូបមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phenolic acids និង Flavonoids ដែលជួយការពារកោសិកានៃរាងកាយពីការខូចខាតដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។ ការការពារនេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផ្សេងៗ។
៣. មានផ្ទុកសារធាតុ Selemimun
អង្ករសម្រូបគឺជាប្រភពដ៏ល្អនៃសារធាតុ Selenium ដែលជាសារធាតុរ៉ែសំខាន់មួយសម្រាប់សុខភាពរាងកាយ។ Selenium ដើរតួនាទីក្នុងការការពារកោសិកាពីការបំផ្លាញ ហើយក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនផងដែរ។
៤. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ដោយសារតែវាមាន សន្ទស្សន៍ជាតិស្ករទាប (Low Glycemic Index) អង្ករសម្រូបមិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗដូចអង្ករសនោះទេ។ ការគ្រប់គ្រងជាតិស្ករបានល្អ គឺជាកត្តាសំខាន់ក្នុងការការពារជំងឺជាច្រើន រួមទាំងជំងឺមហារីកផងដែរ។
ការផ្លាស់ប្ដូរមកទទួលទានអង្ករសម្រូប គឺជាការវិនិយោគដ៏តូចមួយសម្រាប់សុខភាពដ៏ធំធេងរបស់អ្នក៕