តើអ្នកធ្លាប់មានអារម្មណ៍ ឆ្អែតលឿន បើទោះបីជាទើបតែញ៉ាំបន្តិចបន្តួច? ឬមានអារម្មណ៍ តឹងណែនក្នុងពោះ ក្រោយញ៉ាំបាយរួច? បញ្ហាទាំងនេះអាចជាសញ្ញាដំបូងនៃ ជំងឺវិបត្តិរំលាយអាហារ (Functional Dyspepsia) ដែលកំពុងតែកើតមានច្រើនក្នុងចំណោមប្រជាជនកម្ពុជា។
ជំងឺរ៉ាំរ៉ៃមួយនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក និងក្រុមគ្រួសារ ព្រមទាំងបង្កជាការចំណាយលើការព្យាបាលផងដែរ។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត រោគសញ្ញាចម្បងៗដែលអ្នកគួរបង្កើនការយកចិត្តទុកដាក់មានចំនួន ៤ ប្រការ៖
- ឆ្អែតលឿន: មានអារម្មណ៍ថាឆ្អែតខ្លាំង បើទោះបីជាទើបតែទទួលទានអាហារបន្តិចបន្តួចក៏ដោយ។
- តឹងណែនពោះក្រោយញ៉ាំ: មានអារម្មណ៍មិនស្រួល ធ្ងន់ ឬតឹងណែននៅត្រង់ផ្នែកខាងលើនៃពោះ បន្ទាប់ពីទទួលទានអាហាររួច។
- ឈឺចុងដង្ហើម: មានអារម្មណ៍ឈឺចាប់នៅត្រង់បិរវេណក្រោមទ្រូង ឬឆ្អឹងជំនីរ។
- ក្រហាយចុងដង្ហើម: មានអារម្មណ៍ក្តៅ ឬរលាកនៅត្រង់បរិវេណដូចគ្នានឹងការឈឺចុងដង្ហើម។
វេជ្ជបណ្ឌិតបានបញ្ជាក់ថា ជំងឺវិបត្តិរំលាយអាហារ គឺជាជំងឺរ៉ាំរ៉ៃ ហើយប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវទេ វានឹងកាន់តែធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់អ្នកជួបផលលំបាក។
កុំទុកបញ្ហាក្រពះឱ្យរ៉ាំរ៉ៃ! ប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាណាមួយដែលបានរៀបរាប់ខាងលើ សូម រួសរាន់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕